Ad Code

នាយ​ក្រូច​ស៊ី​ថ្លៃ​ថត​ក្នុង១រឿង​មិន​ចាញ់,នាយពែកមី,នាយគ្រឿន​ដែរ​ហ្នឹង

ភ្នំពេញ ៖ តារា​កំប្លែង​នាង​ក្រូច​ត្រូវ​បាន​ទស្សនិកជន​សរសើរ​ថា មាន​ចរិត​រួសរាយ​រាក់ទាក់​ជាងគេ ព្រោះ​មិន​ឆ្មើងឆ្មៃ​ឡើយ ខុសប្លែក​ពី​តារា​កំប្លែង​មាន​នាយ​ពែកមី នាយ​គ្រឿន និង​នាង​ខ្ញុង ដែល​ប្រែប្រួល​អត្តចរិត​ដែល​តែងតែ​ទទួល​ការរិះគន់​ពី​មហាជន​ញឹកញាប់​ផង​ដែរ។


T-08-21-15-tt-full


ក្រោយពី​ឆក់​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ គឺ​រឿង​”​អាឡេវ​ចូល​ក្រុង​”​គេ​ឃើញ​នាយ​ក្រូច​លេងខ្លួន​ចម្លែក​ដោយ​លាប​ធ្យូង​ខ្មៅ​ពេញ​ខ្លួន ព្រមទាំង​ចាក់​សាក់​កាច​សាហាវ​ទៀត​ផង​។ ជួប​តាមរយៈ​ទូរស័ព្ទ​នាយ​ក្រូច​ប្រាប់​ថា លោក​មាន​មោទនភាព​ណាស់​ដែល​ជា​អ្នកកំប្លែង​ម្នាក់ តែ​ត្រូវ​បាន​ផលិតកម្ម​ជាច្រើន​ហៅ​ឲ្យ​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​។ នាយ​ក្រូច​ឲ្យ​ដឹង​ដែរ​ថា និយាយ​ទៅ​ខ្ញុំ​រាល់ថ្ងៃ គឺ​គ្មាន​ពេល​ទំនេរ​ទេ ព្រោះ​ខ្លាច​ថត​ថ្ងៃ​ជាន់គ្នា ដូច្នេះហើយ​ទើប​មាន​គេ​មក​ទាក់ទង​ឲ្យ​ថត​រឿង​មួយ​ជា​តួឯក​ដែរ តែ​ខ្ញុំ​អត់​ទទួល​ព្រោះ​ពេលនេះ​កំពុង​ថត​រឿង​ពីរ​ព្រម​គ្នា​ទៅ​ហើយ​គឺ​រឿង​”​ភូមិ​អត់​មនុស្ស​”​របស់​ផលិត​កម្ម Red Picturue “​អាឡេវ​ចូល​ក្រុង​”​របស់​ផលិតកម្ម​សាន់​ដេ​និង​មានរឿង​ថ្មី​មួយទៀត ខ្ញុំ​កំពុងតែ​ត្រៀម​ថត​ដែរ ដោយសារតែ​៣​រឿង​ព្រម​គ្នា​អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​បោះចោល​មួយ​រឿង​ទៅ។


ក្នុងនាម​នាយ​ក្រូច​ជា​សិល្បករ​ម្នាក់ លោក​ឲ្យ​ដឹង​ទៀត​ថា ខ្ញុំ​មាន​មោទនភាព​ដែរ ព្រោះ​ខ្ញុំ​ជា​អ្នកកំប្លែង​ទេ តែ​ខាង​ផលិតកម្ម​បាន​ហៅ​ឲ្យ​ថត​រឿង​ជា​បន្តបន្ទាប់ ចំពោះ​រឿង​អាឡេវ​ចូល​ក្រុង​ខ្ញុំ​ដើរតួ​ជា​មេកន្ទ្រាញ​ប្រចាំ​ភូមិ​ទើប​គេ​តម្រូវ​ឲ្យ​គូសវាស​សាក់​ពេញ​ខ្លួន​ឲ្យ​សមជា​តួអង្គ​មេកន្ទ្រាញ​។ ទាក់ទង​នឹង​ការសម្តែង​កន្លងមក​នា​យ​ពែ​កមី​ជា​មេក្រុម​នាយ​ក្រូច​បាន​អួត​ថា គ្រាន់តែ​បាន​ផលិត​រឿង​បងប្អូន​២​នាក់​តែមួយ​រឿង​គឺ​ចំណេញ​កប់​ក្តោង ដោយ​បំបែក​ឯតទគ្គ​កម្ម​ភាពយន្ត​ស្រុក​ខ្មែរ​អស់ហើយ​រកបាន​ប្រាក់ចំណូល​៣០​ម៉ឺន​ដុល្លា​។


T-08-21-15-ss-full


ដោយឡែក​នាយ​គ្រឿន​វិញ​អះអាង​ថា ការ​ថត​ភាពយន្ត​ក្នុង​ផលិតកម្ម​តូច​ធំ​ដឹង​តែមួយ​រឿង​ស៊ី​៤០០០​ដុល្លារ ដូច្នេះ​ក្នុង​១​ឆ្នាំ​គេ​កើប​លុយ​ម៉ឺន​ដុល្លារ​ឯណោះ​។ ចំពោះ​នាយ​ក្រូច​វិញ​បាន​អះអាង​ថា បើ​និយាយ​ទៅ​ប្រាក់ចំណូល​បាន​ច្រើន ឯ​ការ​ចំណាយ​វិញ​ក៏បាន​ច្រើន​ដែរ ចំពោះ​ខ្ញុំ​១​រឿង​ស៊ី​ថ្លៃ​ចន្លោះ​ពី​៣៥០០-៤០០០​ដុល្លារ មិន​លើស​ក៏​មិន​ក្រោម​ដែរ បើ​និយាយ​ថា លុយ​សល់​ប៉ុន្មាន​ក្នុង​១​ឆ្នាំ​គឺ​ពិបាក​ដែរ ព្រោះ​លុយ​រកបាន​ក៏​អស់​ទៅវិញ​ដែរ។


T-08-21-15-ttttt-full


តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​នាយ​ក្រូច​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ខ្ញុំបាទ​និង​ក្រុម​កំប្លែង​ស៊ីធី​អិន​តែងតែ​ចុះ​តាម​បណ្តា​ខេត្ត​យក​ថវិកា​ជួយ​ជន​ក្រីក្រ​ដូចជា​ជីក​អណ្តូង​ជាដើម ដើម្បី​មានឱកាស​បាន​ជួយ​ដល់​សង្គម​មួយ​ផ្នែក​ផងដែរ៕


T-08-21-15-tttt-full


T-08-21-15-ttt-full



នាយ​ក្រូច​ស៊ី​ថ្លៃ​ថត​ក្នុង១រឿង​មិន​ចាញ់,នាយពែកមី,នាយគ្រឿន​ដែរ​ហ្នឹង

Post a Comment

0 Comments

Close Menu