Ad Code

នៅ​សូ​នីតា​មិនទាន់​គិត​រឿង​ស្នេហា​ ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កំពុង​រលូន

ភ្នំពេញ ៖ បន្ទាប់ពី​ស្ងប់ស្ងាត់​ការងារ​សិល្បៈ​មួយ​ដង្ហើមចង្រិត​នោះ ពេលនេះ​តារា​សំដែង​ស្រី​រាង​តូច​ច្រឡឹង​នៅ សូ​នី​តា​កំពុងតែ​ក្តោប​បាន​ឱកាស​ជាថ្មី​តាមរយៈ​ការ​អត្ថាធិប្បាយ ​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ETV​ដែល​ជា​ទូរទស្សន៍​កំសាន្ត​ថ្មី​មួយ​កំពុង​ពេញនិយម​ នៅ​ប្រទេស​កម្ពុជា​នោះ។


តាមរយៈ​ការ​បង្ហាញ​វត្តមាន​ជាថ្មី​របស់​តារា​សិល្បៈ​ដ៏​ស្រស់​សោភា​កញ្ញា​នៅ សូ​នី​តា​នៅក្នុង​កម្មវិធី​«​តន្ត្រី​មហា​គ​គ្រួសារ KAP» របស់​ទូរទស្សន៍ ETV​ដែល​មាន​ដៃគូ​ពិធីករ​លោក​ប៉ែន ចំរ៉ុង​នោះ​មិនយូរ​មិនឆាប់​នាង​អាច​នឹង​ស្តារ​បាន​នៅ​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ច្រើន​ជាក់​ជាមិនខាន​។ នៅ សូ​នី​តា​និយាយ​បញ្ជាក់​ថា បន្ទាប់ពី​ចូលដល់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៥​ភ្លាម​ការងារ​សិល្បៈ​របស់​នាង​កាន់តែ​រវល់​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​ទាំង​កា​រង​សំដែង ដើរ​ម៉ូដ និង​ការងារ​ជា​ពិធី​ការិនី​នៅ​កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍​។ ចំណែក​រឿងរ៉ាវ​មនោសញ្ចេតនា​ស្នេហា​វិញ​មិនទាន់​ចង់​គិត​នោះទេ ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុង​រលូន​នោះ។


តារា​សិល្បៈ​ស្រី​រូប​នេះ​និយាយ​ទៀត​ថា មួយ​រយៈ​ពេល​ខ្លី​ នៃ​ការ​ខកខាន​មិន​ទទួល​ការងារ​សិល្បៈ​កន្លង​មក​នេះ​ដោយសារតែ​នាង​គម្រោង​ទៅ​សំដែង​នៅ​ប្រទេស​អូស្ត្រាលី ក៏ប៉ុន្តែ​ត្រូវ​ពន្យារពេល​ទៅវិញ​ដោយសារតែ​ខាង​ស្ថានទូត​គេ​រឹត​បន្តឹង​ចំពោះ​សិល្បករ​ខ្មែរ ​ដែល​ចេញទៅ​អូស្ត្រាលី ខណៈ​ដែល​អ្នក​សិល្បៈ​ខ្មែរ​មួយចំនួន​ចេញទៅ​សំដែង​ហើយ​មិនបាន​វិល​មកវិញ​តាម​ការកំណត់​នោះ​។ ចំពោះ​តំណែង​ថ្មី​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ETV នេះ​នាង​មាន​ក្តី​រំពឹង​ទុក​ថា នឹង​ទទួល​បាន​នៅ​ភាព​ជោគជ័យ​និង​មានការ​គាំទ្រ​ច្រើន ពីព្រោះ​កន្លងមក​នាង​ក៏​ធ្លាប់​មាន​បទពិសោធន៍​ធ្វើការ​ក្នុង​កម្មវិធី​Top teen Concert​របស់​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​ផង​ដែរ។


កញ្ញា​នៅ សូ​នី​តា​និយាយ​ទៀត​ថា បើ​ទោះ​បីជា​សមត្ថភាព​សិល្បៈ​របស់​នាង​នៅ​មានកំរិត ក៏ប៉ុន្តែ​ការ​មក​ធ្វើជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ថ្មី​នេះ​នាង​មិន​មាន​ការ​ព្រួយបារម្ភ​នោះ​ឡើយ នេះ​ក៏​ព្រោះ​តែ​មាន​ដៃគូ​លោក​ប៉ែន ចំ  រ៉ុង​ដែល​ជា​ពិធីករ​ជើងចាស់​នោះ​នាង​កាន់​តែមាន​ទំនុកចិត្ត​និង​ក៏​ជា​ឱកាស​ដុះ​ខាត់​អាជីព​សិល្បៈ​មួយ​នេះ​កាន់តែ​រលូន​ទៅមុខ​ផង​ដែរ។ ចំណែកឯ​រឿងរ៉ាវ​មនោសញ្ចេតនា​ស្នេហា​វិញ​ត្រូវ​បាន​តារា​សិល្បៈ​នៅ សូ​នី​តា​លើក​ឡើង​ថា នៅ​មិន​ទាន់​មាន​នៅឡើយ​បើ​ទោះបីជា​កន្លងមក​ធ្លាប់​ត្រូវ​បាន​អ្នក​សិល្បៈ​រួម​អាជីព​ទម្លាយ​ថា​ មាន​ភ្ជាប់​ទំនាក់​ទំនងជា​មួយ​បុរសៗ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ក្តី​។ នាង​និយាយ​បញ្ជាក់​ទៀត​ថា «​ពេលនេះ​នៅ​មិន​ទាន់មាន​បុរស​ណា​ម្នាក់​លាក់​ទុក​ក្នុង​ចិត្ត​នៅឡើយ ហើយ​នាង​ក៏​មិនទាន់​ចង់​គិត​រឿង​គូស្រករ​នៅពេល​នេះ​ដែរ ខណៈ​ដែល​អាជីព​សិល្បៈ​កំពុងតែ​ដំណើរការ​ទៅមុខ​នោះ​»៕



នៅ​សូ​នីតា​មិនទាន់​គិត​រឿង​ស្នេហា​ ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កំពុង​រលូន

Post a Comment

0 Comments

Close Menu