ប្រិយមិត្តអ្នកអានប្រាកដជាធ្លាប់ស្គាល់ នឹងធ្លាប់ឃើញវត្តមាន របស់តារាសម្តែងស្រីមួយដួងនៃប្រទេសចិន ដែលមានរូបសម្រស់ផូរផង់ ក្នុងវ័យ២៩ឆ្នាំ ថែមទាំងទទួលបានប្រជាប្រិយភាព មិនចាញ់តារាស្រីដទៃទៀត ហើយធ្លាប់បានចូលរួមសម្តែងជាតួឯកស្រី (អ្នកគ្រូ យ័ន) ក្នុងខ្សែភាពយន្តខ្នាតធំ CJ7 ដែលជាស្នាដៃរបស់តារាកំប្លុកកំប្លែងដ៏ល្បីល្បាញមួយរូបគឺលោក ទិនហ្វី គឺកញ្ញា Zhang Yuqi ។ ថ្មីៗនេះ តាមប្រភពព័តមានពីប្រទេសចិនបានឲ្យដឹងថា កញ្ញាបង្ហោះរួបភាព២សន្លឹកតាមបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២០ខែសីហានេះ ដែលត្រូវនិងថ្ងៃបុណ្យនៃក្តីស្រលាញ់របស់ប្រទេសចិន។
តាមប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា រូបភាព២សន្លឹកដែលកញ្ញា Zhang Yuqi បង្ហោះនៅតាមបណ្តាញសង្គមនោះ រួមមានរូបភាពកញ្ញាផ្ទាល់ និងមួយទៀតគឺជារូបភាពអជ្ញាប័ណ្ណបើកបរយន្តហោះដែលកញ្ញាទើបតែទទួលបាន ថែមទាំងបានសរសេរថា “ទទួលបានអជ្ញាប័ណ្ណបើកបរយន្តហោះ ត្រៀមខ្លួនបំពេញក្តីស្រមៃជាអ្នកបើកបរស្រី បន្តិចទៀតជូបគ្នាលើអាកាស! ជូនពរអ្នកទាំងអស់គ្នារីករាយ បុណ្យនៃក្តីស្រលាញ់!!”
ដោយឡែក ចំពោះរូបភាពអជ្ញាប័ណ្ណបើកបរយន្តហោះមួយសន្លឹកនោះ បានធ្វើឲ្យអ្នកនៅតាមបណ្តាញសង្គមមានការភា្ញក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរនូវសមត្ថភាពរបស់កញ្ញា Zhang Yuqi ផងដែរ ដោយពួកគេនឹកស្មានមិនដល់ថា តារាសម្តែងស្រីដ៏ស្រស់ស្អាតមួយរូបនេះបានក្លាយជា នារីក្លាហាន ហ៊ានឈានជើងចួលប្រលងយកអជ្ញាប័ណ្ណបើកបរយន្តហោះ ដែលត្រូវឆ្លងកាត់ការវឹកហាត់ដ៏ស្វិតស្វាញអមដោយឧបសគ្គជាច្រើន៕
តួសម្ដែងក្នុងរឿង CJ7 ក្លាយជាអ្នកបើកបរយន្តហោះហើយ
0 Comments