នាឱកាសប្រារព្ធទិវាមនុស្សធម៌ពិភពលោក ទីភ្នាក់ងារអន្ដរជាតិទាំងអស់ សម្ដែងការគោរពវិញ្ញាណក្ខន្ធនៃបុគ្គលិកផ្នែកមនុស្សធម៌ដល់ទៅរាប់ពាន់នាក់ ដែលបានបាត់បង់ជីវិត ឬក៏រងរបួសនៅក្នុងពេលបំពេញភារកិច្ច។
នៅខែធ្នូ ឆ្នាំ២០០៨ អង្គមហាសន្និបាតនៃសហប្រជាជាតិបានបង្កើតទិវាមនុស្សធម៌ពិភព លោកថ្ងៃទី១៩ ខែសីហា ជាការឧទ្ទិសចងចាំចំពោះការវាយប្រហារភេរវកម្មទៅលើស្នាក់ការទាំងឡាយរបស់សហប្រជាជាតិ នៅក្នុងរដ្ឋធានីបាដាដ ប្រទេសអីុរ៉ាក់ ក្នុងឆ្នាំ២០០៣។ មានសមាជិកជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ចំនួន២២នាក់ រងការសម្លាប់ ក្នុងនោះមានទាំងប្រមុខបេសកកម្ម លោក Sergio Verra de Mello ទៀតផង។
អ្នកនាំពាក្យរបស់ប្រមុខនៃសហប្រជាជាតិ លោក Ahmad Fawzi ធ្លាប់ជាលេខាធិការនៃព័ត៌មានរបស់លោក de Mello។ គឺនៅថ្ងៃនោះហើយ ដែលជាថ្ងៃដ៏ភ័យខ្លាចបំផុតនៅក្នុងការចងចាំរបស់លោក។
លោករំលឹកឡើងវិញ ដោយនិយាយថា វាជាការចាប់ផ្ដើមនៃការវាយប្រហារតាំងពីលើទៅក្រោម ថែមទាំងក្រុមការងារមនុស្សធម៌របស់សហប្រជាជាតិថែមទៀត ដែលយើងរងភាពជាប្រាកដថា គឺក្លាយទៅជាគោលដៅនៃការវាយប្រហារដោយអំពើភេរវកម្ម។
ចាប់ពីពេលនោះមក ការវាយប្រហារនានាប្រឆាំងនឹងបុគ្គលិកបមនុស្សធម៌កើតមានឡើងយ៉ាងឆាប់រហ័ស រហូតដល់ស្ថានភាពបន្ទាន់ និងចេះតែកើតមានច្រើនឡើង ហើយក៏ក្លាយទៅជាការវាយប្រហារមិនរើសមុខគ្រប់កន្លែងទាំងអស់។
អង្គការសុខភាពពិភពលោក (WHO) កំពុងតែបើកយុទ្ធនាការមួយដើម្បីទាញការចាប់អារម្មណ៍ដោយប្រុងប្រយ័ត្នចំពោះការបន្ដវាយប្រហារទៅលើក្រុមបុគ្គលិកសុខាភិបាល ព្រមទាំងទីតាំងមន្ទីរពេទ្យនានា។
WHO រាយការណ៍ថា បុគ្គលិកសុខាភិបាល៦០៣នាក់ រងការសម្លាប់ ហើយមាន៩៥៨នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយផ្ដោតយ៉ាងចំពោះមកលើនៅក្នុង៣២ប្រទេសតែនៅក្នុងឆ្នាំ២០០៤ប៉ុណ្ណោះ។
WHO កត់សម្គាល់នៅតំបន់អាហ្វ្រិកខាងលិច បុគ្គលិកសុខាភិបាលមានចំនួនដល់ទៅពាក់កណ្ដាលនៃចំនួន៨៧៥នាក់ រងការឆ្លងវីរុស Ebola នោះ សុទ្ធតែបាត់បង់ជីវិត។
បុគ្គលិកសុខាភិបាល ក៏ស្ថិតនៅក្នុងចំណោមមនុស្សដែលរងគ្រោះដោយការសម្លាប់ពីសំណាក់អ្នកភូមិទាំងឡាយនៅក្នុងប្រទេសហ្គីណេ ពេលព្យាយាមផ្សព្វផ្សាយឲ្យបង្កើនការប្រុងប្រយ័ត្នអំពីជំងឺមរណៈនោះ។
ចំនួននៃករណីកើតជំងឺប៉ូលីយ៉ូ បានធ្លាក់ចុះ៩៩ភាគរយ។ ប៉ុន្ដែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នេះក៏មានការចំណាយដោយពលិកម្មយ៉ាងធំធេងមួយផងដែរ។ WHO រាយការណ៍ថា បុគ្គលិកសុខាភិបាលដល់ទៅជាង១០០នាក់ រងការវាយប្រហារ ព្រោះតែព្យាយាមការលុបបំបាត់ជំងឺប៉ូលីយ៉ូ។ មានបុគ្គលិកសុខាភិបាល៣២នាក់ ត្រូវរងការសម្លាប់នៅប្រទេសប៉ាគីស្ថាន ពេលព្យាយាមផ្ដល់វ៉ាក់សាំងបង្ការដល់កុមារធំៗដែលរងហានិភ័យនៃការឆ្លងជំងឺដែលបង្កឲ្យក្លាយទៅជាពិការនេះ៕
VOA
បុគ្គលិកផ្នែកមនុស្សធម៌រងការសម្លាប់ពេលបំពេញការងារ ទទួលបានការផ្ដល់កិត្ដិយស
0 Comments