Ad Code

បែក​ធ្លាយ​នាយ​សង្កាត់​និង​នាយ​រង​ព្រៃ​ឈើ​គូ​លែន​​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​លក់​ឈើ​សុក្រំ

ព្រះវិហារ ៖ បែកធ្លាយ​ព័ត៌មាន​អាស្រូវ​របស់​អង្គភាព​សង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន​មាន​មូលដ្ឋាន​នៅក្នុង​ឃុំ​ស្រយង់​ស្រុក​គូលែន​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ឃាន​ចាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​និង​លោក​ពេជ្រ​បូ​រិ​ន​នាយរង​សង្កាត់​បាន​ឃុបឃិត​គ្នា​លក់​វត្ថុតាង​ឈើ​លេខ​១​ប្រភេទ​សុ​ក្រំ​ចំនួន​៨០​កំណាត់​ដែល​នគរបាល​ចាប់បាន​កាលពី​ថ្ងៃទី​០៣​កក្កដា​២០១៥។


សមត្ថកិច្ច​បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៥​ថា​វត្ថុ​តាង​ឈើ​ទាំងនោះ​ជា​របស់​លោក​ផិត​ណាក់​មន្ដ្រី​បរិស្ថាន​ខេត្តព្រះវិហារ​ប្រចាំ​ទិស​ព្រំប្រទល់​ស្រុក​គូលែន​ត្រូវបាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​រឹបអូស​ដែល​ម្ចាស់​ឈើ​ឈ្មោះ​ផិត​ណាក់​បាន​យក​ទៅ​លាក់​ទុក​តាម​គុម្ព​ចេក​និង​ដុប​ព្រៃ​។ បន្ទាប់ពី​បង្ក្រាប​កំលាំង​នគរបាល​បាន​ប្រគល់​អោយ​ជំនាញ​មេព្រៃ​ដែលមាន​វត្តមាន​លោក​ឃាន​ចាយ​ទៅ​ទទួលយក​វត្ថុតាង​ឈើ​ទាំង​៨០​កំណាត់​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត។


ប្រភព​ព័ត៌មាន​បា​ន​បន្ត​ថា ឈើ​សុ​ក្រំ​ដែល​ចាប់បាន​មានមុខ​ចាប់ពី​២៥​ដល់​៥០​សង់ទីម៉ែត្រ​កំរាស់​១​តឹក​ប្រ​វែង​២​ម៉ែត្រ​ស្មើនឹង​ប្រមាណ​៧​ម៉ែត្រគូប​។


ឈើ​ដែល​ចាប់បាន​មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ​គឺ​ខាង​នគរបាល​បាន​ស៊ើប​ដឹង​ថា លោក​ឃាន​ចាយ​និង​លោក​ពេជ្រ​បូ​រិ​ន​បាន​ឃុបឃិត​គ្នា​លក់​វា​ឲ្យ​ឈ្មួញ​អស់​ទៅ​ហើយ។


អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ឃាន​ចាយ​និង​លោក​ពេជ្រ​បូ​រិ​ន​បានទេ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រភព​ព័ត៌មាន​ចោទប្រកាន់​លោក​ទាំង​២​នាក់​ថា​បាន​លក់​វត្ថុ​តាង​ឈើ​សុ​ក្រំ​ចំនួន​៨០​កំណាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​។ អ្នកសារព័ត៌មាន​រង់​ចាំ​ទទួល​ការ​បំភ្លឺ​ដោះ​បន្ទុក​ពី​លោក​ទាំង​២​នូវ​រឿងអាស្រូវ​ខាងលើ​នេះ៕


T-08-21-15-l-full



បែក​ធ្លាយ​នាយ​សង្កាត់​និង​នាយ​រង​ព្រៃ​ឈើ​គូ​លែន​​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​លក់​ឈើ​សុក្រំ

Post a Comment

0 Comments

Close Menu