កីឡាករចំណូលថ្មីនៃក្លឹប Leicester , GokhanInler ត្រូវបានណែនាំពីគ្រូបង្វឹកលោក Claudio Ranieriក្នុងសន្និសីទមួយកាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញនេះ មុនការប្រកួតចុងសប្តាហ៍នេះក្របខណ្ឌ Barclays Premier League នឹងក្រុម Tottenham Hotspurs លើទឹកដីខ្លួន។
វត្តមានកីឡាករខ្សែបម្រើកណ្តាលអន្តរជាតិស្វីស GokhanInlerគឺនឹងមកជំនួសកន្លែងរបស់កីឡាករ Esteban Cambiassoដែលបានផ្ទេរទៅកាន់ក្លឹប Olypiakosនៅប្រទេសក្រិក ខណៈដែល Inlerក៏បានចាកចេញពីក្លឹបនៅអ៊ីតាលី Napoli ពីក្របខណ្ឌ Italia Series A ផងដែរ ។នៅក្នុងសន្និសីទលើកដំបូងកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានថ្លែងថាអ្វីៗគ្រប់បែបយ៉ាងនៅទីនេះសម្រាប់គេគឺល្អ គ្រប់ គ្រាន់ ជាពិសេសនៅទីនេះមានអ្នកគាំទ្រពេញចិត្តសម្រាប់វត្តមានរបស់គេនៅទីនេះ ជាជាងនៅអ៊ីតាលី ហើយគេពិតជាចង់ធ្វើការប្រកួតឲ្យក្រុមLeicester CityCityខ្លាំងណាស់ពោលគឺជំនួបនឹងក្រុមមាន់ក្នាយមាស TottenhamHotpurs នៅចុងសប្តាហ៍នេះតែម្តង។
ដោយឡែកឯគ្រូបង្វឹក Ranieriដែលដឹកនាំក្រុម ២ ប្រកួតទទួលបានជ័យជំនះបើករដូវកាលថ្មីនេះបានថ្លែងថា Inlerគឺជាបុគ្គលសំខាន់ក្នុងតួនាទីបំរើប្រយុទ្ធ ពោលគឺលោកមានក្តីសង្ឃឹមបំផុតក្នុងការរប្រកួតចុងសប្តាហ៍នេះ។
គួររលឹកថាក្លឹបក្លឹប Leicester City បច្ចុប្បន្នឈរលេខ ២ ដោយមាន ៦ ពិន្ទុរួមជាមួយក្លឹបកំពូល ៣ ផ្សេងទៀតដូចជាបិសាចក្រហម Man U ហង្សក្រហម Liverpool នឹងក្រុម Manchester City ផងដែរ៕
កីឡាករ GokhanInler បង្ហាញខ្លួនជាផ្លូវការណ៍នៅក្លិប Leicester
0 Comments