ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក ក្នុងនោះយប់១លើក, មិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់៥នាក់(ស្រី២នាក់) និងរបួសស្រាល៥នាក់(ស្រី៣នាក់) នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣គ្រឿង, រថយន្តធុនតូច២គ្រឿង,រថយន្តធុនធំ២គ្រឿង និងកង់១គ្រឿង។
ប្រភពព័ត៌មានខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក ហើយចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន៣នាក់(ថ្ងៃ)។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ រថយន្តទាំងអស់ ដែលត្រូវផាកពិន័យសរុបចំនួន៦១៧គ្រឿង(រថយន្តធំ១៦៩គ្រឿង) ស្មើនិង៦១៨ករណី,ល្មើសក្រដាសស្នាម ៤៦០ គ្រឿង ស្មើនឹង៤៦១ករណី, ចំណែកករណីល្មើសបច្ចេកទេស១៥៧ គ្រឿងស្មើនឹង១៥៧ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៨៥៦ គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៨ខែសីហាកើតឡើង៤លើក បណ្ដាលឲ្យមនុស្សរបួសធ្ងន់ និងស្រាល១០នាក់
0 Comments