ភ្នំពេញ ៖ អ្នកញៀនលេងល្បែងស៊ីសងប្រភេទបៀរ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួនបានចំនួន៩នាក់នៅក្នុងទីតាំងតែមួយពេលពួកគេកំពុងលេងបៀជុំគ្នា នៅក្នុងផ្ទះមួយកន្លែងស្ថិតក្នុងភូមិគោកឃ្លៀងក្រុមទ១១ សង្កាត់ភ្នំពេញថ្មី កាលពីម៉ោង៦ល្ងាចថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៥ដឹកនាំដោយលោកម៉ក់ ហុង អធិការ នគរបាលខណ្ឌសែនសុខ និងមានការឯកភាពពីតុលាការ។
ក្រុមជនអ្នកញៀនល្បែងស៊ីសងទាំ៩នាក់នោះ មានស្រី្តចំនួន៧នាក់ ដែលមានឈ្មោះ ១/ កុល រដ្ឋា ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា និងជាម្ចាស់ផ្ទះបើកវង់ល្បែងនេះ។ ២/ ចាន់ សុខ ចេង ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។ ៣/ សួស សុគន្ឋា ភេទស្រីអាយុ៣៥ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី។ ៤ /ឈ្មោះ សន ចាន់ណារី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ៥/ ឈ្មោះ ងួន សីុណាត ភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិគោកឃ្លាង។ ៦/ ជេតម៉ារ៉ា ភេទស្រី អាយុ៤៥ឆ្នាំមានទីលំនៅភូមិរោងចក្រ។ ៧/ ចាន់ ថា ភេទស្រីអាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិគោកឃ្លាង។ ៨/ ឡោ ផាន់ណារ៉ា ភេទស្រីអាយុ១៩ឆ្នាំ៩ /សំ ផៃ ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង។
នៅក្នុងការបង្ក្រាបនេះប៉ូលិសរឹបអូសបានបៀរ ចំនួន០៥ហ៊ូរ និង លុយចំនួនជិត៣លាន(២៨៧៧៦០០រៀល)និង ៣១ដុល្លារ ព្រមទាំងហូតគ្រឿងអលង្ការមួយចំនួននិង ទូរស័ព្ទ៩គ្រឿង។
មានសេចក្ដីរាយការណ៍ថា ទីតាំងលេងល្បែងស៊ីសងនេះ បើកលេងយូរមកហើយ ដោយប៉ូលិសប៉ុស្តិ៍ មណ្ឌលខ្លះមកយកលុយប្រចាំខែចាក់សាំង ជាអចិន្ត្រៃយ៍ដែលមានឈ្មោះកុល រដ្ឋា ជាមេល្បែងនេះជាអ្នកចាត់ចែងយកមកឲ្យដល់កន្លែងតាមការណាត់ជួបនៅតាមហាងកាហ្វេគុយទាវ មិនទៅ៕
ប៉ូលិសបង្ក្រាបអ្នកលេងល្បែងស៊ីសង ចាប់ខ្លួនមនុស្ស៩នាក់ និង បៀរ៥ហ៊ូ នៅភ្នំពេញថ្មី
0 Comments