Ad Code

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុប​ បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ ស្ថិត​ភាពមិនប្រក្រតី​

តាកែវ ៖ យ៉ាងហោចណាស់​កម្មការិនី​ចំនួន​៧​នាក់​បាន​រងរបួស​ធ្ងន់​ និង​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយកន្លែង នៃ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ព្រឹក​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៥។


គ្រោះថ្នាក់​នេះ​កើតឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០-៦១ នៅ​កណ្ដាល​ផ្សារ​ថ្នល់​បត់ ភូមិ​ពេជ្រ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ។


តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បង្កគឺ​ម៉ាក​ហ្វូ​ស៊ោ ពាក់​ស្លាក​លេខ តាកែវ ៣​គ ១១៨១ បើកបរ​ដោយ​បុរស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​កណ្ដាល​ផ្សារ​ក៏បាន​បុក​ជាមួយនិង​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​មួយគ្រឿង​ពាក់​ស្លាក​លេខ ដ ៣៧០៦ ភព​២ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​កម្មករ​ដែល​ជិះ​ទាំង​ប៉ុន្មាន​រងរបួស​ធ្ងន់ ​និង​ស្រាល​ជាច្រើន​នាក់។


បើតាម​សម្ដី​លោក វង់ ង៉ែត អធិការរង​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​សំរោង​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ធ្ងន់​មាន​ចំនួន​៧​នាក់ ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​សួរ​រឿង​ឃាត់ខ្លួន​ជន​ដែល​បើករថយន្ត​បង្ក ស្រាប់តែ​លោក វង់ ង៉ែត ឆ្លើយថា ​អ្នកការ​សែត​សួរ​រឿងនេះ​ធ្វើ​អ្វី​? រួច​លោក​ឆ្លើយ​ដូចជា​មិន​ទទួលខុសត្រូវ​ថា ប្រហែលជា​កូនចៅ​លោក​ឃាត់ខ្លួន​បាន​ហើយ​ទេ​ដឹង លោក​មិនដឹង​ទេ។​


បច្ចុប្បន្ន​ អ្នករបួស​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរៗ​កន្លែងកើតហេតុ ចំណែក​រថយន្ត​ទាំង​ពីរ​ត្រូវបាន​វាស់វែង ​និង​កំពុង​ដោះស្រាយ​គ្នា៕
Pisey-2015-08-24-full-H


Pisey-2015-08-24-full-H1



គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុប​ បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ ស្ថិត​ភាពមិនប្រក្រតី​

Post a Comment

0 Comments

Close Menu