Ad Code

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​បាញ់​បោះ​នៅ​អាមេរិក​គឺជា​បញ្ហា​ខុសប្លែក​ពី​ធម្មតា

ឧប្បត្តិហេតុ​ជាច្រើន​ហាក់​បីដូចជា​មាន​ល្បឿន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដូចជា​: ការ​បាញ់​ប្រហារ​ដ៏​ធំ ក្នុង​សាលារៀន​, រោង​ភាព​យន្ដ​ និង​កន្លែង​សាធារណៈ​ផ្សេង​ទៀត​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ជនរងគ្រោះ​ជាច្រើន​​ ហើយ​មាន​ចំនួន​ដ៏​ធំ​លើសលប់​មួយ​នៃ​រឿង​ទាំងនោះ​បាន​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក។


លោក Adam Lankford ដែលជា​សាស្ត្រាចារ្យ​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ Alabama បានបង្ហាញ​ពី​ការសិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បានធ្វើ​បទ​បង្ហាញ​ក្នុង​ថ្ងៃអាទិត្យ​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​សង្គមវិទ្យា​អាមេរិក​នៅ​ទីក្រុង Chicago។


លោក Lankford ប្រាប់ Newsweek ថា​ នាពេល​បច្ចុប្បន្ន​នេះ​វា​គឺជា​បញ្ហា​ធំ​ជាង​កាល​ពី​មួយ​ទសវត្សរ៍​មុន​ ហើយ​វា​អាច​នឹង​ជា​បញ្ហា​កាន់តែ​ធំ​នា​ពេល​អនាគត។ មាន​សំណួរ​ជាច្រើន​ ដែល​មនុស្ស​បាន​សួរ​ក្នុង​អតីតកាល ​ដែល​យើង​មិន​មាន​ស្ថិតិ​ ឬ​ឆ្លើយ​វា​បាន​ដូចជា​ថា​តើ​ការ​បាញ់​ប្រហារ​ក្នុង​សង្គម​អាមេរិក​បាន​រាលដាល​ដោយ​វិធី​ណា​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេង។


ពឹង​ផ្អែក​លើ​របាយការណ៍​ចំនួន​ពីរ​មាន​ចំណងជើង​ថា “​ការ​បាញ់​យ៉ាងសកម្ម​” ដែល​បាន​ចេញ​ផ្សាយ​ដោយ NYPD នៅ​ឆ្នាំ ២០១០ និង ២០១២ លោក​Lankford បាន​ចាប់ផ្តើម​ចងក្រង​ទិន្នន័យ​ស្តីពី​ការ​បាញ់​រង្គាល​នៅ​ជុំវិញ​ពិភពលោក​នៅ​ចន្លោះ​ឆ្នាំ ១៩៦៦​ដល់​ឆ្នាំ ២០១២។ លោក​បាន​ប្រើ​និយមន័យ​នៃ​ឃាតកម្ម​ដ៏​ធំ​របស់ FBI ជា​ការ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​សន្មត​ថា ព្រឹត្តិការណ៍​សម្លាប់​មនុស្ស​ជាច្រើន​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​គេ​ចង​ក្រង​ជា​ឯកសារ​កាន់តែ​ទូលំទូលាយ​ ហើយ​ដូច្នេះ​វា​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​បញ្ជី​ពេញលេញ​ជាច្រើន​ទៀត។


ជាមួយ​នឹង​ទិន្នន័យ​សម្រាប់​ប្រទេស​ចំនួន ១៧១ លោក Lankford បាន​រកឃើញ​ថា មកដល់ពេលនេះ​សហរដ្ឋអាមេរិក​មាន​ការ​បាញ់​ប្រហារ​ជា​សាធារណៈ​ច្រើនជាងគេ​បំផុត​ដោយមាន​ចំនួន ៩០ លើក​ក្នុង​រយៈពេល ៤៦ ឆ្នាំ។ ចំនួន​នេះ​បាន​លើស​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​រហូតដល់​ប្រាំ​ដង​ឯណោះ​នៅ​ក្នុង​បញ្ជី​ដោយ​ប្រទេស​ហ្វីលីពីន​ដោយ​ចំនួន ​១៨ លើក​ខណៈ​ប្រទេស​រុស្ស៊ី (១៥​លើក​) យេ​ម៉ែន (១១​លើក​) និង​បារាំង (១០​លើក​)។ ក្នុង​ន័យ​មួយ​ទៀត បើ​ទោះបីជា​សហរដ្ឋអាមេរិក​មាន​ប្រជាជន​តិច​ជាង​ប្រាំ​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​លើ​ពិភពលោក​ក៏ដោយ ​ក៏​ប្រទេស​នេះ​មាន​ការ​បាញ់ប្រហារ​ដ៏​ធំ​ចំនួន​៣១​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​២០១២។


ប្រទេស​ចំនួន​ប្រាំ​ដែល​មាន​អត្រា​ជន​ស៊ីវិល​កាន់​កាំភ្លើង​ច្រើន​បំផុត​គឺ​សហរដ្ឋអាមេរិក យេ​មែន ស្វី​ស ហ្វាំ​ង​ឡង់​និង​ស៊ែ​ប៊ី​។ ក្នុងចំណោម​ប្រទេស​ទាំងនេះ​គឺ​ស្ថិតក្នុង​បញ្ជី​ប្រទេស​ទាំង​១៥​ដែលមាន​ការបាញ់សម្លាប់​រង្គាល​ខ្លាំង​បំផុត​។ លោក​បាន​បញ្ជាក់ថា ទោះបីជា​ប្រទេស​ស្វី​ស​និង​ហ្វាំ​ង​ឡង់​មិនសូវមាន​​​អត្រា​ឃាតកម្ម​និង​ការធ្វើអត្តឃាត​ក៏ដោយ កត្តា​ទាំងនេះ​គឺ​មិនមែន​ជា​ចំណុច​សំខាន់​នៅក្នុង​ការសិក្សា​នោះទេ។


ការសិក្សា​បានបង្ហាញ​ថា អ្នក​បាញ់រះ​តាម​ទី​សាធារណៈ​ជានិច្ចកាល​គឺ​បណ្ដាល​មកពី​ការរារាំង​ការសម្រេច​គោលបំណង​(​ដូចជា ការ​បណ្តេញ​ចេញពី​សាលា​ ឬ​បណ្តេញ​ពី​ការងារ​) ឬក៏​ទាក់ទង​នឹង​ភាព​អវិជ្ជមាន​ក្នុង​សង្គម​(​ដូចជា ត្រូវ​បាន​ប្រមាថ​ដោយ​មិត្តភក្តិ​ជា​សិស្ស អ្នកធ្វើការ​ជាមួយគ្នា​ឬ​អ្នកគ្រប់គ្រង​)។ បញ្ហា​ជំងឺ​ស្មារតី​អាច​នាំ​ឲ្យ​ពួកគេ​មានការ​គិត​ខ្លី​ និង​ធ្វើ​អ្វីដែល​ខុសឆ្គង​។​



អ្នកបាញ់​ប្រហារ​អាច​នឹង​ក្លាយ​ជា​រឿង​សាមញ្ញ​បន្ត​ទៀត​នៅ​សហរដ្ឋអាមេរិក​ជាជាង​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ Lankford បានសរសេរថា​: បញ្ហា​នៃ​ការបាញ់រះ​របស់​អាមេរិក​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាស​កល៕


Newsweek




ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​បាញ់​បោះ​នៅ​អាមេរិក​គឺជា​បញ្ហា​ខុសប្លែក​ពី​ធម្មតា

Post a Comment

0 Comments

Close Menu