ពោធិ៍សាត់ ៖ ឈើប្រណិតមួយរថយន្តពេញអត់ទាន់ដឹងចំនួនទេលោកមេព្រៃគាត់មិនទាន់រាប់ថ្លឹងព្រោះជាប់សែនដោយសារខ្សែស្រឡាយចិន ម៉ាកIZSUSUពណ៌ស្លាបក្អែកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2H-0702 ចរាចរណ៍ចេញពី ជួភ្នំក្រវាញនៃទឹកដីស្រុកវាលវែងឆ្ពោះទៅផ្លូវជាតិលេខ៥ដើម្បីបន្តគោលដៅទៅភ្នំពេញនោះត្រូវបានបែកការដល់កម្លាំងនគរបាលស្រុកភ្នំក្រវាញស្ទាក់ប្រមាញ់បាន។
កាលពីវេលាម៉ោង ២នឹង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ លើផ្លូវលេខ១៥៥ស្ថិតត្រង់ចំណុចភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក សាវ៉េត ជាអធិការនគរបាលស្រុកភ្នំក្រវាញបានប្រាប់ថា ក្រោយពីកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលាច ស្រុកភ្នំក្រវាញទទួលបានព័ត៌មានជាក់លាក់ពីភ្នាក់ងារសំងាត់ផ្ដល់ព័ត៌មានដោយប្រាប់ពីភិនភាគរថយន្តខាងលើបានដឹកបទល្មើសព្រៃឈើប្រណិតចេញពីស្រុកវាលវែង ឆ្លងកាត់ទឹកដីស្រុកភ្នំក្រវាញតាមផ្លូវលេខ១៥៥ក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវជាតិលេខ៥ហើយឆ្ពោះទៅរាជធានីភ្នំពេញ។
ភ្លាមនោះរូបលោកក៏ឲ្យកម្លាំងអធិការនគរបាលមួយនាក់ដឹកនាំដោយលោក ពក វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំលាចដែលមានគ្នា៥នាក់ទៀតចាំប្រមាញ់រថយន្តភិនភាគខាងលើតាមអ្នកផ្ដល់ព័ត៌មាន។ ក៏នៅវេលាម៉ោងខាងលើនោះក៏ឃើញរថយន្តនេះបោះពួយមកមែន កម្លាំងយើងក៏បានបណ្ដាក់គ្នាស្ទាក់ចាប់ស្រាប់តែតៃកុងនោះដឹងមុនក៏ឈប់រថយន្តចម្ងាយ១០០ម៉ែត្រទុករថយន្តចោលក៏ចុះរត់គេចចូលព្រៃបាត។
លោកវងសាវ៉េតបន្តថា ក្រោយជនសង្ស័យរត់គេចខ្លួនកម្លាំងលោកក៏បានទៅត្រួតពិនិត្យរថយន្តនេះក៏ឃើញមានផ្ទុកសុទ្ធតែឈើប្រណិតប្រភេទធ្នង់ពេញមួយរថយន្ត។ លោក វង្ស សាវ៉េត ឲ្យដឹងទៀតថា ដោយមានបទបញ្ជារបស់លោក សារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ក៏ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ គ្រាន់តែចាប់រួចធ្វើកំណត់ហេតុហើយប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើភ្នំក្រវាញនោះរាប់ថ្លឹងដើម្បីរក្សាទុកបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី២៧ ខែមេសាម្ល៉េះ។
អ្នកយកព័ត៌មានយើងបានសួទៅលោក វង្ស សាវ៉េត នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ពីចំនួនឈើប្រណិតនោះត្រូវបានលោកប្រាប់ថា អត់ទាន់ដឹងចំនួនដុំឫប៉ុន្មានកំណាត់ឈើនោះទេ ដោយសារតែថ្ងៃ២៨ ខែសីហានេះខាងខណ្ឌរដ្ឋបាលព្រៃឈើភ្នំក្រវាញជាប់ខ្សែស្រឡាយខ្សែចិន ទើបគេមិនវាស់រវល់ជាប់សែន ដោយលោកបានត្រឹមតែដឹងថា ឈើប្រណិតប្រភេទឈើធ្នង់ពេញរថយន្តត្រូវបានរក្សាទុកក្នុងខណ្ឌនោះហើយ។
សូមរំលឹកថា បទល្មើសឈើប្រណិតនេះបានចាប់ផ្ដើមផ្ទុះឡើងជាងពីរខែមកហើយព្រោះអស់ឈើប្រណិតប្រភេទនាងនួនក្រញូងទៅពួកគេចាប់ផ្ដើមរកធ្នង់វិញម្ដង។
ហើយការចាប់បាននេះភាគច្រើនគឺទំនងជាអ្នករកស៊ីដូចគ្នាបក្សពួកសមត្ថកិច្ចខុសគ្នាឈ្មួញមួយដឹកចេញពីស្រុកវាលវែងបានដោយគេត្រូវជាមួយមេព្រៃបរិស្ថាន សមត្ថកិច្ចតាមផ្លូវ ឯឈ្មួញមួយទៀតដឹកមិនបានព្រោះអត់បក្សពួកពុករលួយ ក៏រាយការណ៍ឲ្យសមត្ថកិច្ចនគរបាលស្រុកភ្នំវាញចាប់តែម្ដង៕
នគរបាលចាប់ឈើប្រណិតមួយរថយន្តពេញប្រគល់ឲ្យមេព្រៃ
0 Comments