Ad Code

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ យក​ថវិកា​ជួយ​ដល់​មន្ត្រី​ប៉ូលិស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

កណ្ដាល ៖ លោក​អនុសេនីយ៍ទោ វ៉េង កុសល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​យក​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល ​និង​៥០​ដុល្លារ ​ដើម្បី​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​គគីរ​ម្នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជួប​ការ​ខ្វះខាត​ថវិកា​ដើម្បី​ដោះស្រាយ​សេវា​ព្យាបាល។


លោក​ វ៉េង កុសល​ បាន​ប្រាប់​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ដែល​កំពុង​សម្រាក​ព្យាបាល​នោះ​មាន​ឈ្មោះ អ៊ុន ម៉ា​លិ​ស ភេទ​ប្រុស ​ក្នុង​ពេលនេះ​ស្ថានភាព​ជំងឺ​បាន​ធូរស្បើយ​បន្តិច​ហើយ និង​រំពឹង​ថា ​កូនចៅ​របស់​លោក នឹង​បានជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​បន្ត​បម្រើ​ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។​


ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក ប៉ា សំអិត អធិការ​ស្រុក​កៀនស្វាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​សំរោង​ធំ​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ប៉ុស្តិ៍​ដីឥដ្ឋ​ចំនួន​៦​ម៉ឺន​រៀល​ ប៉ុស្តិ៍​គគីរ​ធំ​៥​ម៉ឺន​រៀល ផ្នែក​សេនាធិការ​ចំនួន​៧​ម៉ឺន​រៀល ផ្នែក​ព្រហ្មទណ្ឌ​ចំនួន​៥​ម៉ឺន​រៀល​ ផ្នែក​ចរាចរណ៍​ចំនួន​១០​ម៉ឺន​រៀល​ ប៉ុស្តិ៍​កំពង់​ស្វាយ​ចំនួន​៤​ម៉ឺន​រៀល ប៉ុស្តិ៍​គគីរ​២៣​ម៉ឺន​រៀល និង​ក្រុម​ប្រឹក្សា​ឃុំ​សំរោង​ធំ​១៥​ម៉ឺន​រៀល។


លោក​បាន​មាន​ប្រសាសន៍​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ដល់​ប៉ូលិស​ប៉ុស្តិ៍​គគីរ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​នេះ​ គឺ​វប្បធម៌​ចែក​រំលែក​ការ​លំបាក​ឲ្យ​គ្នា​ទៅវិញ​ទៅមក៕



លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ យក​ថវិកា​ជួយ​ដល់​មន្ត្រី​ប៉ូលិស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

Post a Comment

0 Comments

Close Menu