Ad Code

ចេញពី​ក្លឹប​ត្រូវ​ក្រុម​ស្ទាវ​មួយ​ក្រុម​តាម​កាប់​ស្ទើរ​ស្លាប់​

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ ​ជិះ​ម៉ូតូ​តាម​មក​កាប់​ជនរងគ្រោះ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ខណៈ​ជនរងគ្រោះ​ដើរចេញ​ពី​ក្លឹប​កំសាន្ត​វ៉ាវ។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ​មុខ​ភូមិ​ព្រៃ​ព្រីងពខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។


ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អាម៉ាប់ អាយុ​ប្រហែល​២០​ឆ្នាំ មិនដឹង​នៅ​ទីណា​ដោយសារ​ជន​រងគ្រោះ​របួស​ធ្ងន់ និយាយ​មិន​រួច​ព្រោះ​ត្រូវ​គេ​កាប់​ជាច្រើន​កន្លែង។


តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដើរចេញ​ពី​ក្លឹប​កំសាន្ត​វ៉ាវ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​គ្នា​នោះ​ដែរ នៅពេល​ជនរងគ្រោះ​ដើរចេញ​ឆ្លងផ្លូវ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​គេ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ប្រដាប់​ដោយ​ដាវ​កែច្នៃ​ស្ទើរ​គ្រប់​ដៃ​នៅពេល​ជិះ​មកដល់​ជនរងគ្រោះ​ពួកគេ​ បាន​កាប់​ទៅលើ​ជនរងគ្រោះ​ម៉ា​ឈ្នះ​ដៃ​មិនអាច​ឲ្យ​តដៃ​បាន​ឡើយ។


ប្រភព​បន្ដ​ថា ​ក្រោយពី​កាប់​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ហើយ​នោះ ​ក្រុម​បង្ក​បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់ ហើយ​ជនរងគ្រោះ​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ពេទ្យ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ។


ប្រជាពលរដ្ឋ​និយាយ​ថា​ក្រុម​នេះ​កាប់​ចាក់​គ្នា​គ្មាន​អ្វី​ក្រៅ​តែពី​រឿងស្រី​ស្នេហ៍​នោះទេ ​ហើយ​ម្យ៉ាងទៀត​ប្លុក​ក្លឹប​វ៉ា​វ​នេះ​ឧស្សាហ៍​មានទំនាស់​កាប់​ចាក់​គ្នា​ញឹកញាប់​ណាស់ ឯ​អ្នក​កាប់​ចាក់​គ្មា​ទាំងនោះ​ច្រើន​ជា​មនុស្ស​មកពី​ខាងក្រៅ​ភូមិ​មិន​មានកូន​អ្នកភូមិ​នោះ​ទេ៕


Nita-27-A-24-FullNita-27-A-25-Full



ចេញពី​ក្លឹប​ត្រូវ​ក្រុម​ស្ទាវ​មួយ​ក្រុម​តាម​កាប់​ស្ទើរ​ស្លាប់​

Post a Comment

0 Comments

Close Menu