Ad Code

បញ្ជូន​ជនសង្ស័យ​ប្រុស/​ស្រី​២០​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​សាលាដំបូង

ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​/ស្រី​ចំនួន​២០​នាក់​ហើយ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​ចាត់​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ជា​បន្ត​បន្ទាប់​នៅ​ព្រឹក​នេះ ​បន្ទាប់ពី​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​អាវុធហត្ថខណ្ឌ​ដូនពេញ​ព្រែក​ព្នៅ​ ពោធិ​សែន​ជ័យ​ សែន​សុខ ​និង​ខណ្ឌ​មានជ័យ​ ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ការប្រើប្រាស់ ​និង​ចែកចាយ​ក្នុង​រយៈពេល​៣​ថ្ងៃ​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ​ទី​២៦-២៧​ និង​២៨​ ខែ​សីហា ​ឆ្នាំ​២០១៥​កន្លង​ថ្មីៗ​នេះ។


សមត្ថកិច្ច​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​បញ្ជាក់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៥​ថា ជនសង្ស័យ​សរុប​ទាំង​២០​នាក់​ មាន​ប្រុស​១៥នាក់ ​និង​ស្រី​៥​នាក់​ ដែល​ត្រូវ​បាន​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ និង​អាវុធហត្ថ​ខណ្ឌ​ខាងលើ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ខាងលើ ​និង​ខណ្ឌ​ដទៃ​ទៀត​នោះ​ ដែល​សកម្មភាព​របស់​ពួកគេ​ហាក់​បីដូច​ជា​ផ្គើន​នឹង​សមត្ថកិច្ច។​


មន្ត្រី​ដដែល​បាន​បន្ត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ ​កម្លាំង​អាវុធហត្ថ​រាជធានី​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​១១​កញ្ចប់​តូច ​ល្មម​ ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។


ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២៥​ រហូត​ដល់​យប់​ថ្ងៃ​ទី​២៨ ​ខែ​សីហា ​ឆ្នាំ​២០១៥ ​អាវុធហត្ថ​ខណ្ឌ​មាន​ជ័យ ដូនពេញ​ ព្រែក​ព្នៅ​ និង​ពោធិ​សែន​ជ័យ​ និង​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២០​នាក់ ហើយ​នឹង​ថ្នាំ​ម៉ា​ទឹកកក​១១​កញ្ចប់​តូច​ល្មម​ រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។


ដូច្នោះ​សរុប​ទាំងអស់​ទៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ កម្លាំង​អាវុធហត្ថ​ម្ចាស់ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ ដោយ​បាន​ដកហូត​វត្ថុតាង​នូវ​ថ្នាំ​ម៉ា​ទឹកកក​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដែល​ប្រតិបត្តិការ​នេះ​ដូច​ភ្លៀងរលឹម​ នេះ​ជា​ការ​កាត់បន្ថយ​នូវ​បទល្មើស​បាន​មួយ​កម្រិត​ធំ​ដែរ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២០​នាក់​ទៅ​តុលាការ​ហើយ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​ធំៗ​ជា​មេៗ​របស់​ជនសង្ស័យ ​ដើម្បី​យក​មក​ផ្ដន្ទាទោស​បន្ត​ទៀត​តាម​ទិសដៅ​ចង្អុល​បង្ហាញ​របស់​លោក​មេបញ្ជាការ​អាវុធហត្ថ​រាជធានី ​ពី​ព្រោះ​ថា​បទល្មើស​ភាគច្រើន​ពួក​ជនល្មើស​សុទ្ធ​សឹងតែ​ប្រើប្រាស់ ​ហើយ​ងប់ងុល​នឹង​គ្រឿងញៀន៕
Pisey-2015-08-29-full-i


Pisey-2015-08-29-full-i1


Pisey-2015-08-29-full-i5


Pisey-2015-08-29-full-i7



បញ្ជូន​ជនសង្ស័យ​ប្រុស/​ស្រី​២០​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​សាលាដំបូង

Post a Comment

0 Comments

Close Menu