សៀមរាប ៖ កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ដែលដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្ត បានធ្វើការចាប់ខ្លួន ជនសង្ស័យចែកចាយ គ្រឿងញៀន២នាក់បញ្ជូនទៅតុលាការខេត្ត ខណៈ ពួកគេកំពុងចែកចាយគ្រឿងញៀនតាមដងផ្លូវសាធារណៈ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៨និង០០នាទីថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចតាមដងផ្លូវសាធារណៈ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់នោះ មានទី១/ ឈ្មោះសុខវិចិត្រ ភេទប្រុសអាយុ ២១ឆ្នាំ ជាសិស្សវិទ្យាល័យអង្គរ រស់នៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជួញដូរ) ទី២/ឈ្មោះយ៉ាន់ ពិសី ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតមានស្រុកកំណើតនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅក្នុងក្រុងសៀមរាបចល័ត (ជួញដូរ)។
មន្ត្រីបានបន្តទៀតថា ក្រោយឃាត់ខ្លួន និងឆែកឆេររកឃើញ វត្ថុតាងរួមមានៈ ទូរស័ព្ទដៃចំនួន៥គ្រឿង ,ថ្នាំញៀន៤កញ្ចប់មានទម្ងន់១,៨៤ក្រាម និងឧបករណ៍កែច្នៃជក់មួយចំនួនធំផងដែរ។ បច្ចុប្បន្ន កម្លាំង ជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អ.ហ.ខេត្តចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់បញ្ជូនទៅតុលាការ
0 Comments