Ad Code

​លោក ​ឡេង ​ប៊ុន​តេង ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​១​ខ្សែ​ និង​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ នៅ​អគារ​ប៉ា​ស្ត័​រ​សង្កាត់​ជ្រោយចង្វារ កាលពី​រសៀល​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៥ លោក​ឡេង​ប៊ុន​តេង​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ជ្រោយចង្វារ​បាន​ដឹកនាំ​ក្រុមការងារ​និង​មន្ត្រីសង្កាត់ ភូមិ​ចុះ​ពិនិត្យ​ការដាក់​ប្រព​ន្ធ័​លូ​និង​ការធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​ព្រមទាំង​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​អម​សងខាង​ផ្លូវ​នោះ​ឱ្យមាន​ការយោគយល់​ខណៈ​ធ្វើ​ផ្លូវ​មានការ​ប៉ះពាល់​បន្តិចបន្តួច ។​


នាឱកាស​នោះ​លោក សុខ​ណា​រី​ចៅសង្កាត់​ជ្រោយចង្វារ​ស្តីទី បាន​អាន​សេចក្តីជូនដំណឹង ដែល​ស្តីអំពី​ការធ្វើ​ផ្លូវ​និង​ដាក់​ប្រព​ន្ធ័​ថ្មី​ជា​អំណោយ​របស់លោក​ឡេង​ប៊ុន​តេង​ទីប្រឹក្សា​សម្តេច​វិបុល​សេនា​សាយឈុំ ដោយ​សុំឱ្យ​បងប្អូន​ដែល​រស់នៅ​សងខាង​ផ្លូវ​កុំ ត​យ៉ាក​មកលើ​ផ្លូវ​ឬ​ចាក់​បេតុង​ជម្រាល​ហៀរ​ចូល​ផ្លូវ​បណ្តាលឱ្យ​ស្ទះផ្លូវ​ទឹក​ហូរ​ចូល​លូ​ធ្វើឱ្យ​ផ្លូវ​រួម​តូច និង​បះ​ពាល់​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​។​


លោក ឡេង​ប៊ុន​តេង ក៏បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​ទទួលបាន​ផ្លូវ​បេតុង​ល្អ​ថ្មី ដោយ​សំណូមពរ​ដល់​បងប្អូន​ឱ្យមាន​ការយោគយល់​ដល់​ក្រុមកម្មក​ដែល​ធ្វើ​ផ្លូវ​មានការ​ប៉ះពាល់​បន្តិចបន្តួច​ខណៈ​កំពុងតែ​ធ្វើ​ព្រោះ​ពេលធ្វើ​ហើយនឹង​លែង​ពិបាក​ធ្វើដំណើរ​ដូច​មុន​ទៀតហើយ ។


លោក ​ឡេង​ ប៊ុ​ន​តេង​ក៏បាន​លើកឡើង​អំពី​ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព និង​ការ​ងារ​សន្តិសុខ​ផ្សេងៗ ក៏ដូចជា​សេវាសាធារណៈ ធ្វើ​សៀវភៅ​ស្នាក់នៅ ប​ណ្ណ័​គ្រួសារ​និង​អត្តសញ្ញាណប័ណ្ណ​ជាដើម បើ​មានការ​អី​សូម​ទំនាក់ទំនង​ទៅ​សង្កាត់​​​បើ​គេ​យកលុយ​សូម​ប្រាប់​លោក​លោក​នឹង​ជួយ​អន្តរា​គម​ភ្លាម ។ នាឱកាស​នោះដែរ​លោក​ក៏​បានឱ្យ​មន្ត្រី​ពាក់​ព​ន្ធ័​ឡើង​ប្តេជ្ញាចិត្ត ធ្វើការ​បំរើប្រជាជន​ឱ្យបាន​ល្អ ជៀសវាង​ធ្វើ​ឫក​ក្រអឺតក្រទម​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ។​


សូមបញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​ហៅថា​ផ្លូវ​វត្ត​ចាស់​មាន​ប្រវែង​៤៥៨​ម៉ែត្រ និង​ប្រព​ន្ធ័​លូ​មួយ​ខ្សែ​ប្រវែង​៦៦១​ម៉ែត្រ​ស្ថិតនៅ​ភូមិ​២​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដែល​ពីមុន​បងប្អូន​ពិបាក​ក្នុងការ ធ្វើដំណើរ ត្រូវបាន​លោក​ឡេង​ប៊ុន​តេង​និង​ក្រុម​ការ​កា​ងារ​ចុះជួយ​សង្កាត់​យកចិត្តទុកដាក់ ចេញ​ឋ​វិការ​ផ្ទាល់ខ្លួន​ជួយ​ធ្វើ​ផ្លូវ​និង​លូ សរុប​ទឹកប្រាក់ អស់​៥៥៦០០​ដូ​ល្លារ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថាបនា​បាន​ប្រហែល​៥០​ភាគរយ​ហើយ នៅសល់​ពាក់កណ្តាល​ទៀត​នឹង​ស្ថាបនា​រួចរាល់​នៅ​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​២០១៥​នេះ ។​


ជាមួយគ្នា​នោះ​លោក​ឡេង​ប៊ុន​តេង ក៏បាន​ដាក់​ម៉ូ​ទ័​រ​បូមទឹក​និង​ម៉ា​ស៊ីន​បូមទឹក​ចំនួន​៣​គ្រឿង​ដើម្បី​រំដោះ​ទឹកភ្លៀង​ដែល​តែងតែ​លិច​នៅ​ភូមិ​២​និង​ភូមិ​៣​នៅ​រដូវវស្សា​នេះ​ផងដែរ ។​


ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នាឱកាស​នោះបាន​សំដែង​ការសប្បាយរីករាយ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ដែល​បាន​យកចិត្តទុក​ដាក់​ដល់​ពួកគាត់​ដែល​ជួប​ការលំបាក​ផ្សេងៗ ៕


Nita-2-A-14-Full


Nita-2-A-15-Full


Nita-2-A-16-Full



​លោក ​ឡេង ​ប៊ុន​តេង ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​១​ខ្សែ​ និង​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​

Post a Comment

0 Comments

Close Menu