កណ្តាល ៖ ស្ពានព្រែកសំរោង ដែលឆ្លងកាត់ទន្លេបាសាក់ក្នុងក្រុងតាខ្មៅ ខេត្ត កណ្តាលមានប្រវែងជាង៨០០ម៉ែត្របានសម្ពោធជាផ្លូវការ នៅម៉ោងវេលាម៉ោង ៨ព្រឹកថ្ងៃទី៣ ខែសីហាឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ស្ពានព្រែកសំរោងមានតម្លៃសរុប៣២,៨៩លានដុល្លារអាម៉េរិក ជាកម្ចីសម្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះ ភ្ជាប់ផ្លូវក្រវាត់រាជធានីភ្នំពេញពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជាតិលេខ១ ដែលមានតួនាទីជាផ្លូវវៀង និងបញ្ចៀសការដឹកជញ្ជូនទំនិញធុនធ្ងន់ តាមស្ពានភ្លោះព្រះ មុនីវង្ស ហើយវាក៏ជាផ្នែកមួយនៃការពន្លឿនការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងឆៀងខាងកើតរាជធានីភ្នំពេញផងដែរ៕
សម្ដេចតេជោសម្ពោធស្ពានព្រែកសំរោង ដែល ជាកម្ចីសម្បទានរបស់ប្រទេសចិន
0 Comments