ភ្នំពេញ ៖ បុរសជាអ្នកកាសែត តាព្រហ្មមុខ៤ម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរខុសច្បាប់នូវសារធាតុញៀនជាមួយថ្នាំញៀនជិត១គីឡូក្រាម។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុច ផ្លូវលំ ភូមិមានជ័យ០១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យឈ្មោះលីន ម៉េង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរប្រធានសាខាភ្នំពេញ កាសែតតាព្រហ្មមុខ៤។
ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន-ក្រាមពណ៌សរថ្លា០១កញ្ចប់ (ថង់ធំ)ទម្ងន់ជិត១គីឡូក្រាម-ម៉ូតូ០១ គ្រឿងម៉ាក ស្កូពី ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1CP.2969 -លុយដុល្លារអាមេរិក ៤០០ដុល្លារ និងលុយខ្មែរ ១០០០០០រៀល និងទូរស័ព្ទ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាន នាំយកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ឃាត់ខ្លួនអ្នកកាសែតតាព្រហ្មមុខ៤ម្នាក់ជាមួយគ្រឿងញៀនជិត១គីឡូក្រាម
0 Comments