Ad Code

គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​​សំណេះសំណាល​និង​ឧបត្ថម្ភ​ជា​ថវិកា​ដល់​សិស្សានុ​សិ​ស្ស​ដែល​ប្រ​លង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​​ ​

កំពង់ឆ្នាំង ៖ សិស្សានុសិស្ស​ចំនួន​៣១៧​នាក់​នៅក្នុង​ស្រុក​កំពង់ត្រឡាច​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​បាន​ទទួល​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ​ចំនួ​ន ៥​ម៉ឺន​រៀល ពី​សម្តេច​ចំហ្វា​វាំង​គង់ សំអុល ឯកឧត្តម​បណ្ឌិត​អ៊ុក រ៉ាប៊ុន និង​លោក​ឧក​ញ្ញា ថៃ សេង​ឡុង។ ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅក្នុង​វិទ្យា​ល័យ​ព្រះបាទ​នរោត្តម​ព្រះ​បរមនាថ​សីហ​មុនី​ស្រុក​កំពង់ត្រឡាច ក្រោម​អធិបតីភាព​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ឆ្នាំង​និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល ដោយមាន​ការចូលរួម​ពី​លោក​ឧ​កញ្ញា​កុយ ​សុវណ្ណ ​អនុប្រធាន​ក្រុម​ការ​​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​លោកជំទាវ តុង ណា​រី​ក្រុមការងារ​ថ្នាក់​ខេត្ត ​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ព្រមទាំង​លោក លោកស្រី សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត ស្រុក លោកគ្រូ​អ្នកគ្រូ ​មាតាបិតា​យ៉ាងច្រើន​កុះករ​ផង​ដែរ។



លោក​ឈឹម វុ​ទ្ធា​អភិបាលស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​ស្រុក​ក៏​ដូចជា​មាតាបិតា​លោកគ្រូ​អ្នកគ្រូ​ទទួល​បាន​នោះ ខណៈ​ដែល​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស​សម្រេច​បាន​នោះ​គឺជា​មោទនភាព​ខ្លាំង​ណាស់​ដែល​សិស្សានុសិស្ស​បាន​ប្រលង​ជាប់​ចំនួន​៣១៧​នាក់​មាន​ស្រី​១៤៦​នាក់​។​

​ ​

លោកជំទាវ​កែ ច័ន្ទ​មុនី​បាន​ពាំនាំ​ការសាកសួរ​សុខ​ទុក​ពី​សម្ដេច​ចៅហ្វាវាំង​គង់ សំអុល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង​ដែល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​ដល់​ប្អូនៗ​ជានិច្ច ​និង​ផ្តល់​កម្លាំងចិត្ត​ដល់​ប្អូនៗ​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ធនធានមនុស្ស​ដែល​មិនអាច​អត់​បាន​។ ​ក្នុង​នោះ​លោកជំទាវ​អ្នកតំណាងរាស្ត្រ​បាន​សម្ដែង​នៅ​ការ​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ការ​ប្រលង​ជាប់​របស់​ក្មួយៗ ​ហើយ​លោកជំទាវ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ ប្អូនៗ​ដែល​ទទួល​បាន​ជ័យលាភី​ថា ត្រូវ​ចងចាំ​នូវ​គុណ​របស់​លោកគ្រូ ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន និង​គុណ​មាតាបិតា​អាណាព្យាបាល ដែល​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​បីបាច់​ថែរក្សា​ប្អូនៗ​ក្មួយៗ ទើប​មាន​ជោគជ័យ​ដ៏​ត្រចះត្រចង់នៅ​ពេល​នេះ។



ក្នុងពេលដែល​ក្មួយៗ​ប្អូនៗ ចូលរៀន​នៅ​សកល​វិទ្យាល័យ​ជា​បន្ត ​ត្រូវ​ខិតខំ​ថែមទៀត​ ដើម្បី​យក​ចំណេះ​ដឹង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ខ្លួន ​ក្រុម​គ្រួសារ និង​ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ទៅ​ធនធានមនុស្ស​ដ៏​ល្អ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ចូល​រួម​ចំណែក​អភិវឌ្ឍ​​សង្គមជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​។​



លោកជំទាវ​កែ ច័ន្ទ​មុនី បាន​មានប្រសាសន៍​បន្ត​ថា​ ក្មួយៗ​ត្រូវ​មាន​ជំនឿ​ជឿជាក់​របស់​ខ្លួន​ និង​មាន​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ពឹងពាក់​លើ​សមត្ថភាព​ពិត​ប្រាកដ​របស់​ខ្លួន​ពី​ព្រោះ​ថា ​ប្រទេស​យើង​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​អាស៊ាន ដូច្នេះ​ធនធានមនុស្ស​គឺជា​កត្តា​ចម្បង​ដែល​ត្រូវ​ទាម​ទារ​នូវ​រាល់​សមត្ថភាព និង​ចំណេះដឹង​ពិតប្រាកដ​ទើប​ធ្វើ​ការងារ​បាន​ល្អ​ប្រសើរ​ជូន​ប្រទេសជាតិ​។​



នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ​លោកជំទាវ​កែ ច័ន្ទ​មុនី និង​គណៈអធិបតី​បាន​ចែក​ជូន​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុ សិស្ស​ប្រលង​ជាប់​ទាំង​៣១៧​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​គ្រប់ៗ​គ្នា​ទាំង​៣១៧​នាក់​៕


30-09-2015a3


30-09-2015a2


30-09-2015a1




គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​​សំណេះសំណាល​និង​ឧបត្ថម្ភ​ជា​ថវិកា​ដល់​សិស្សានុ​សិ​ស្ស​ដែល​ប្រ​លង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​​ ​

Post a Comment

0 Comments

Close Menu