Ad Code

នគរបាល​ជាតិ​ដែល​និវត្តន៍​ជន​និង​អ្នកទទួល​មរណភាព​បាន​ថវិកា​ដល់ដៃ​ទាំងអស់​មុន​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ

ពោធិ៍សាត់ ៖ កញ្ចប់​ថវិកា​ជាង​៦៥​លាន​រៀល បាន​ដល់ដៃ​ក្រុម​គ្រួសារ​ដែល​ជា​មន្ត្រី​នគរបាល​ជាតិ​បាន​ទទួល​មរណភាព និង ចូលនិវត្តន៍​ជន ព្រមទាំង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​កន្លងមក​នោះ​ឲ្យ​គ្រប់​ចំនួន​ទាំងអស់​ដែល​រាជា​រដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ដោះស្រាយ​គោលនយោបាយ​កញ្ចប់​ថវិកា​ទាំង​១៥​គ្រួសារ​ទាំងនេះ​ទាំងអស់ តា​មការ​គ្រោងទុក​មុន​ថ្ងៃ​រដូវ​ភ្នំ​បិណ្ឌ​និង​ចូល​មក​ដល់ ជូន​គ្រួសារ​នេះ ដើម្បី​ឲ្យ​ពួក​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​អ្នក​ចែកឋាន​ទៅ​លោក​ខាងមុខ។


កញ្ចប់​ថវិកា​ជាង​៦៥​លាន​រៀន​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​ឲ្យ​លោក​វរសេនីយ៍​ឯង ខេង ជា នាយការិយាល័យ​សោធន​និវត្ត​និង​សហការី កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៥ យក​មក​ប្រគល់​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការ​ខេត្ត​និង​លោក ឆាយ ភន ស្នងការ​ង​ដែល​ទទួលបន្ទុក​លើ​កិច្ចការ​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់  ដើម្បី​ប្រគល់​ជូន​ថវិកា​នេះ​ដល់ដៃ​ក្រុម​គ្រួសារ​នគរបាល​ជាតិ​ដែល​ទទួល​មរណភាព​និង​ចូល​និវត្តន៍​ជន​ព្រមទាំង​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ផ្សេង​ចំនួន​១៥​គ្រួសារ។


លោក ឆាយ ភន និង លោក ខេង ជា ជាមួយ​ក្រុម​កា​ងារ​ដែល​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការ​ខេត្ត ត្រូវតែ​នាំ​កញ្ចប់​ថវិកា​នេះ​ចុះ​ឲ្យ​ទៅដល់​មូលដ្ឋាន​របស់​គ្រួសារ​មន្ត្រី​នគរបាល​ដែល​ជួប​កា​លំបាក​មួយចំនួន​ដើម្បី​ប្រគល់​ឲ្យ​ពួកគាត់​ឲ្យ​អស់​ក្នុង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ព្រោះ​ពួកគាត់​ត្រូវការ​ថវិកា​ទាំងនេះ​ខ្លាំងណាស់ ក្នុងការ​ចាយវាយ​លើ​កា​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ និង បាន​ធ្វើ​បុណ្យ​ក្នុង​រដូវ​កាន់​បិ​ណ្ឌ​នេះ ដើម្បី​រាប់​បាត​ឧទ្ទិស​កុសល​នេះ​ដល់​អ្នក​ចែក​ឋាន​ទៅ​លោក​ខាងមុខ​ផងដែរ។


លោក ឆាយ ភន ស្នងការ​រង​ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ថវិកា​ចំនួន (៦៥.៧៣០.៨៨០​រៀល​) ដែល​មន្ត្រីនគរបាល​ចូល និវត្តន៍​និង​គ្រួសារ​នគរបាល​ទទួល​មរណភាព​ចំនួន​១៤​គ្រួសារ​ហើយបាន​ទទួល​ដល់ដៃ​ទាំង​អស់ហើយ ដោយ​ក្នុង​នោះ​មន្ត្រី​នគរបាល​នៅ​ខាង​ការិយាល័យ​ការពារ​អន្តរា​គមន៍​ម្នាក់​ឈ្មោះ ជា ប៉ុន ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​អ្វី​នោះ ក៏​ត្រូវ​អគ្គស្នងការ​នគរបាល​ជាតិ​ដោះស្រាយ​គោលនយោបាយ​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ជូន​គ្រួសារ​រងគ្រោះ​ចំនួន​មួយ​លាន​រៀល​ផងដែរ។


ជា​មួយនឹង​ការ​គិតគូរ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​នេះ ខាង​ក្រុម​គ្រួសារ​កង​កម្លាំងប្រដាប់អាវុធ​របស់​នគរ​បាល​ជាតិ​បម្រើ​ការងារ​នៅក្នុង​ខេត្តពោធិ៍សាត់​មានចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង  សម្តេច​ក្រឡា​ហោ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  ព្រមទាំង​អគ្គស្នងការ​ស្នងការ​រង​នគរបាល​ជាតិ ក៏​ដូចជា​ស្នងការ​ស្នងការ​ង​នគរបាល​ខេត្តពោធិ៍សាត់​ដែល​បាន​គិត៕



នគរបាល​ជាតិ​ដែល​និវត្តន៍​ជន​និង​អ្នកទទួល​មរណភាព​បាន​ថវិកា​ដល់ដៃ​ទាំងអស់​មុន​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ

Post a Comment

0 Comments

Close Menu