Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ខែកញ្ញា​កើតឡើង​១៥​លើក​ស្លាប់​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៣៣​នាក់

ភ្នំពេញ ៖ យោងតាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៥​លើក ក្នុងនោះ​យប់ ៩​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ៧​នាក់ (​ប្រុស​) អ្នករងរបួស​ធ្ងន់ ១៩​នាក់ (​ស្រី ៦​នាក់​) និង​របួសស្រាល ១៤​នាក់ (​ស្រី​៤​នាក់​)។


នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៣៣​គ្រឿង ក្នុងនោះ​រួមមាន ម៉ូតូ​ចំនួន ២១​គ្រឿង​, រថយន្ត​ធុន​តូច ៩​គ្រឿង​,​រថយន្ត​ធុន​ធំ ២​គ្រឿង​,​កង់ ១​គ្រឿង និង​ថ្មើរជើង ២​នាក់។


ប្រភពព័ត៌មាន​ដដែល​ប្រាប់​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក​,​បត់​គ្រោះថ្នាក់ ១​លើក​,​ស្រវឹង ១​លើក​,​មិន​គោរព​សិទ្ធ ១​លើក​,​និង​មិន​ប្រកាន់​ស្តាំ ៥​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៥​នាក់ (​យប់ ១៧​នាក់​)។


យោងតាម​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៥០១​គ្រឿង (​រថយន្ត​ធំ ១៦៩​គ្រឿង​) ស្មើ​និង ៥១៨​ករណី​, ល្មើស​ក្រដាស​ស្នាម ៣៣៦​គ្រឿង ស្មើនឹង ៣៣៦​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស ១៦៩​គ្រឿង ស្មើនឹង ១៨២​ករណី ។ ដោយឡែក​នា​ថ្ងៃខែ​ដដែល​សម្រាប់​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៨៥០​គ្រឿង៕



គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ខែកញ្ញា​កើតឡើង​១៥​លើក​ស្លាប់​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​៣៣​នាក់

Post a Comment

0 Comments

Close Menu