Ad Code

លោកជំទាវ ​ម៉ែន​ សំអន​គាំទ្រ​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ជួយ​ដល់​ក្មេង​កំព្រា

ភ្នំពេញ ៖ លោកជំទាវ​ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធ​សភាព​និង​អធិការកិច្ច​ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​បាន​សម្ដែង​នូវ​ការ​គាំទ្រ​និង​អរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ទាំង​ឡាយ​ណា ​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​កំព្រា​។ ការ​ផ្ដល់​នូវ​ការ​គាំទ្រ​នេះ​ធ្វើឡើង​ខណៈ​ពេលដែល​លោកជំទាវ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ទំនាក់ទំនង​ អញ្ជើញ​ចុះ​សួ​សុខទុក្ខ​ និង​សំណេះសំណាល​ជាមួយ​កុមារ​នៅ​អង្គការ​ម្លប់​តា​ប៉ាង ​នា​ល្ងាច​ថ្ងៃទី​១២​ ខែកញ្ញា​ឆ្នាំ​២០១៥។ នេះ​ជា​ការ​បញ្ជាក់ ​ពី​មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៤កញ្ញា​ឆ្នាំ​២០១៥។


មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ​ក្នុង​ឱកាស​នោះ​លោក​អ៊ី​ សាវ​រិ​ន​នាយក​អង្គការ​ម្លប់​តាប៉ាង​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា ​អង្គការ​ម្លប់​តាប៉ាង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ បាន​បង្កើត​និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ នា​ឆ្នាំ​២០០៣​ដោយ​មើលឃើញ​អំពី​បញ្ហា​ និង​កា​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ​របស់​កុមារ​តាម​ថ្នល់​ ទើប​អង្គការ​បាន​ជួយ​ដល់​កុមារ​ដែល​ចាប់​ផ្ដើមដំបូង ​គឺ​ផ្ដល់​ចំណីអាហារ​និង​ផ្ដល់​សុវត្ថិភាព​ដល់​កុមារ​ចំនួន​៦​នាក់ ​ដែល​ដេក​នៅ​ក្រោម​ដើម​តាប៉ាង​ ជា​រៀងរាល់ថ្ងៃ​នៅ​តាម​ឆ្នេរ​សមុទ្រ​កុមារ​ទាំ​នោះ ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ពី​កា​រំលោភបំពាន​ការ​កេងប្រវ័ញ្ច​ និង​គ្រោះ​ថ្នាក់​ផ្សេងៗ។ ដោយ​ឃើញ​ទុក្ខ​លំបាក​របស់​ប្អូនៗ​កុមារ​ទាំងអស់​នេះ​ហើយ ​ទើប​អង្គការ​ម្លប់​តាប៉ាង​បាន​ផ្ដល់​ឲ្យ​កុមារ​នៅ​តាម​ថ្នល់​កុមារ​ងាយ​រងគ្រោះ ​និង​កុមារ​រងគ្រោះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំង​អស់​ទទួល​បាន នូវ​សុវត្ថិភាព ការថែទាំ គាំទ្រ​ផ្លូវកាយ​និង​ផ្លូវចិត្ត​ ដោយ​ផ្ដល់​ឲ្យ​ពួកគេ​មានឱ​កាស​ទទួល​បាន​នូវ​កា​អប់រំ ជំនាញ​វិជ្ជាជីវៈ បំណិន​ជីវិត សកម្មភាព​ច្នៃប្រឌិត នានា​និង​ការពារ​ពួកគេ​ពី​កា​រំលោភបំពាន​គ្រប់​រូបភាព​ ហើយ​អង្គការ​នឹង​ផ្ដល់​នូវ​សេវា​វិជ្ជមាន​មួយ​ឲ្យ​ពួកគេ​ក្លាយជា​ពលរដ្ឋ​ល្អ​មួយ​ក្នុង​សង្គម។


លោក​បាន​បន្ត​ទៀត​ថា​ មកទល់​បច្ចុប្បន្ន​អង្គការ​មាន​មណ្ឌល​៨​កន្លែង​សំរាប់​បម្រើសេវា​កម្ម​ជូន​កុមារ​តាម​ថ្នល់​និង​កុមារ​ក្រីក្រ​មក​ទល់​ពេល​នេះ​កុមារ​សរុប ​មាន​ចំនួន​ជាង​៤០០០​នាក់​មកពី​១៥០០​គ្រួសារ​និង​បុគ្គលិក​១៩៥​នាក់​ស្រី​៩៤​នាក់ អង្គការ​ជួយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ សាសនា​និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។


លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​កោតសរសើរ​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ម្លប់​តាប៉ាង ​ដែល​បាន​ជួយ​កុមារ​កំព្រា​ក្មេង​អនាថា​ រស់នៅ​តាម​ចិញ្ចើម​ថ្នល់ មក​ចិញ្ចឹម​បីបាច់​ថែរក្សា​បណ្ដុះបណ្ដាល​បាន​សិក្សា​រៀនសូត្រ​និង​មានមុខ​ជំនាញ​ផ្សេងៗ​សម្រាប់​ជា​ទន់​ប្រកប​របរ​ទៅ​ថ្ងៃ​អនាគត។


ឆ្លើយតប​ទៅ​នឹង​សកម្មភាព​មនុស្សធម៌​នា​ឱ​កាស​នោះ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ​កុមារ​ក្នុង​មណ្ឌល​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​និង​ជា​ទំពាំង​ស្នង​ឫស្សី​។ នៅក្នុង​ឱ​កាស​នោះ លោក ជំទាវ រួម​ជាមួយ​គណៈ​ប្រតិភូ​អមដំណើរ​បាន​នាំ​យក​នូវ​ថវិកា​ចំនួន​៨​លាន​រៀល​(.០០០.០០០​រៀល​)​និង​២​ពាន់​២​រយ​សែសិប​ដុល្លារ​(.២៤០​ដុល្លារ)​រួម​ជាមួយ​គ្រឿ​ឧបភោគបរិភោគ​មាន​អង្ករ​នំ​ធុង មី ទឹកស៊ីអ៊ីវ សំលៀក​បំពាក់​និង​សម្ភារៈ​សិក្សា​មួយចំនួន​ជូន​ដល់​ប្អូនៗ​ក្មួយៗ​កុមារ​ក្នុង​មណ្ឌល​ផង​ដែរ៕


Nita-14-A-10-Full


Nita-14-A-11-Full


Nita-14-A-12-Full


 



លោកជំទាវ ​ម៉ែន​ សំអន​គាំទ្រ​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ជួយ​ដល់​ក្មេង​កំព្រា

Post a Comment

0 Comments

Close Menu