Ad Code

ស្រវឹង​ដាប​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឱ្យ​ម្ចាស់​រ៉ឺម៉ក​រង​របួស​

ភ្នំពេញ ៖ ដោយសារតែ​ស្រវឹង​ខ្លាំងពេក​ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​រង​របួស ​ហើយ​ខ្លួនឯង​ត្រូវ​ដួល​ប្រកាច់ប្រកិន កាល​ពី​វេលា​ម៉ោង​១២​នឹង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។


ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ឌុប​ភ្ញៀវ​បរទេស​ប្រុស​ស្រី​២​នាក់ ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់​តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក SIRIUS ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ១-៩១៦៨ ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ ក៏បាន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ពេញ ទំហឹង វិល​ក្រឡាប់​ផ្ងារ​ជើង​បណ្តាល​ឱ្យ​ម្ចាស់​រ៉ឺម៉ក​រង​របួស។


ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​ ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​ចរចា​គ្នា​មិន​ត្រូវ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​យក​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ នា​ពេល​ក្រោយ​បន្ត​ទៀត៕


Nita-14-A-1-Full


Nita-14-A-2-Full


Nita-14-A-3-Full



ស្រវឹង​ដាប​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឱ្យ​ម្ចាស់​រ៉ឺម៉ក​រង​របួស​

Post a Comment

0 Comments

Close Menu