ឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តមស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យរួមជាមួយឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តបានអញ្ជើញជាកិត្តិយសក្នុងពិធីបើកលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិបាក់ឌុប នៃសម័យប្រឡងថ្ងៃទី២៤.២៥.២៦ ខែសីហាឆ្នាំ២០១៥កន្លងទៅ។
លោកប៉ិរន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានមានប្រសាសន៍ថា សម័យប្រឡងឆ្នាំនេះនៅទូទាំងខេត្តឧត្តរមានជ័យ មានបេក្ខជនប្រឡងចំនួន៧៤៩នាក់ មានមណ្ឌលប្រឡងចំនួន២កន្លែង។ លោកប្រធានមន្ទីរអប់រំបានបន្តទៀតថា ដូចដែលប្អូនៗបានជួបជាមួយថ្នាក់ដឹកនាំខេត្តឯកឧត្ដមស ថាវី និងឯកឧត្ដមនាយឧត្ដមសេនីយ៍គន់គីមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ គឺឯកឧត្តមបានសន្យាមុនប្រឡងថាបើអ្នកណាប្រឡងជាប់និទ្ទេសAឯកឧត្ដមនឹងឧបត្ថម្ភម៉ូតូស្កូពីថ្មីមួយគ្រឿង ដូច្នេះនៅពេលបើកលទ្ធផលបន្តិចទៀតសង្ឃឹមថានឹងមានអ្នកជាប់និទ្ទេសAបានម៉ូតូថ្មីមិនខាន។
នៅក្នុងឱកាសឯកឧត្ដមស ថាវីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រីបានគិតគូរខ្លាំងណាស់លើវិស័យអប់រំនេះ ហើយឯកឧត្ដមហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានធ្វើការបានធ្វើការកែទម្រង់វិស័យអប់រំនេះឲ្យមានគុណភាព។ ដូចជាឆ្នាំនេះការប្រឡងមានការតឹងតែងក៏ដោយ ក៏ក្នុងន័យធ្វើឲ្យបេក្ខជនដែលជាប់គឺមានតម្លៃ និងអាចទៅបម្រើការងារផ្សេងៗទៀតបាន។ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ទៀតថា បេក្ខជននិទ្ទេសAនៅទូទាំងប្រទេសចំនួន១០៨នាក់ ឯកឧត្តមសង្ឃឹមថាខេត្តយើងនឹងបានជាប់ដែរ ហើយឯកឧត្ដមនិងឯកឧត្ដមគន់ គីមកំពុងត្រៀមទិញម៉ូតូចាំ។ លុះពេលបើកលទ្ធផលក្នុងចំណោមបេក្ខជន749នាក់ជាប់449នាក់អត់មានជាប់និទ្ទេសAនិងBទេ ដូច្នេះសូមប្អូនប្រឹងប្រែងនៅឆ្នាំក្រោយទៀត៕
អភិបាលខេត្តឧត្តរមានជ័យអញ្ជើញជាកិត្តិយសក្នុងពិធីបើកលទ្ធផលប្រឡងបាក់ឌុប
0 Comments