Ad Code

ដើម​ធ្នង់​១​ដើម​ ដែល​មាន​បារមី​​អ្នក​តា​សណ្ឋិត​ ​ត្រូវ​បាន​កាប់​បំផ្លាញ

ព្រះវិហារ ​៖ ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ស្រុក​ជ័យ​សែន ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ បាន​ឃុបឃិត​គ្នា​ឲ្យ​ជនខិលខូច​កាប់​ដើមឈើ​ធ្នង់​១​ដើម​ មាន​មុខកាត់​ប្រមាណ​១​ម៉ែត្រ​ ប្រវែង​ជាង​១០​ម៉ែត្រ​ កាលពី​ថ្ងៃ​ទី​១២ ខែ​​កញ្ញា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​ភូមិ​ទឹក​លិច ​ឃុំ​ស្ដៅ​ ស្រុក​ជ័យ​សែន​។ ដើម​ឈើ​នោះ ​អ្នកភូមិ​មាន​ជំនឿ​ថា​​​មាន​បារមី​អ្នកតា​​សណ្ឋិត​ទៀត​ផង ហើយ​ដែន​សមត្ថកិច្ច​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ គ្រប់គ្រង​វិស័យ​ព្រៃឈើ​ចំនួន​២​ស្រុក​គឺ​ស្រុក​ឆែប​ និង​ស្រុក​ជ័យ​សែន។


ភ្នាក់ងារ​រាយការណ៍​ឲ្យ​ដឹង​ថា ​លោក​ឈឹម ​សុខ​ស៊ីវ​ត្ថា​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ័យសែន​ និង​លោក​គឹម​ជេ​ត​ថា​វី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​និ ង​បាន​អនុញ្ញាត​ឲ្យ​ជនខិលខូច​ធ្វើការ​កាប់​បំផ្លាញ​ដើមឈើ​ប្រណីត​ដ៏​ធំ​១​ដើម​ខាងលើ។ ទង្វើ​បទល្មើស​នេះ​គឺ​ផ្ទុយ​ពី​បំណង​អ្នកភូមិ ​ដែល​ពួកគាត់​ចង់​រក្សាទុក​វា​ជា​កន្លែង​​​សក្ការបូជា​ ដោយ​សង់​អាស្រម​តូច​មួយ​តម្កល់ទុក​ក្បែរ​ដើម​ឈើ​ធ្នង់​នោះ​ ដើម្បី​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន។


ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ខ្មោច​ស្រុក​បាន​ផ្ដល់​ដំណឹង​ដល់​ឈ្មួញ​ម្នាក់​មកពី​ខេត្ត​កំពង់ចាម​ថា​ មាន​ឈើ​ធ្នង់​១​ដើម​មាន​មុខកាត់​១​ម៉ែត្រ​ និង​ប្រវែង​ជាង​១០​ម៉ែត្រ​លក់​ក្នុង​តម្លៃ​៣៥០០​ដុល្លារ​អាមេរិក​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ស្រាប់តែ​ឃើញ​ដើមឈើ​ធ្នង់​នោះ​ត្រូវ​គេ​កាប់​ផ្ដួល​រាប​ដល់​ដី​តែ​ម្ដង។


ប្រភពព័​ត៌មាន​ដដែល​បន្ត​ថា​ ដើម​ធ្នង់​១​ដើម​នោះ​ត្រូវ​គេ​កាត់​អង្កន់​ជាច្រើន​កំណាត់​ជញ្ជូន​យក​ទៅ​ដាក់​ក្នុង​បន្ទាយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជ័យ​សែន​យ៉ាង​មាន​សុវត្ថិភាព​ដើម្បី​ត្រៀម​ដឹក​យក​ទៅលក់​បន្ត​នៅ​ខេត្តកំពង់ចាម​ឆាប់ៗ​នេះ។ បើ​ពលរដ្ឋ​សាមញ្ញ​ជា​អ្នក​កាប់បំផ្លាញ​ដើមឈើ​ធ្នង់​ខាងលើ​វិញ​នោះ ​ប្រាកដជា​ប្រឈម​មុខ​ចាប់ខ្លួន​មានទោស​គុក​ច្រវាក់​មិន​ខាន​ឡើយ ​ប៉ុន្តែ​ដោយសារ​បទល្មើស​បំផ្លាញ​ព្រៃឈើ​១​ករណី​នេះ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​អ្នកសមគំនិត​គ្នា​ប្រព្រឹត្ត​យ៉ាង​ចាស់ដៃ​ទើប​បានជា​គ្មាន​ទោស​អ្វី​សោះ។


អ្នកសារព័ត៌មាន​មិន​អាច​ជួប​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​គឹម​ ជេ​ត​ថា​វី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានទេ​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ដើមឈើ​ធ្នង់​ដ៏​ធំ​១​ដើម​ខាងលើ​ជា​ប្រភេទ​ឈើ​ប្រណីត ​ដ៏​កម្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​គាត់​ជាប់រវល់៕




ដើម​ធ្នង់​១​ដើម​ ដែល​មាន​បារមី​​អ្នក​តា​សណ្ឋិត​ ​ត្រូវ​បាន​កាប់​បំផ្លាញ

Post a Comment

0 Comments

Close Menu