Ad Code

កម្លាំង​កងពល​លេខ​៥១​​ចុះ​ជួយ​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​គោក​រមៀត

បន្ទាយមានជ័យ​ ៖ ព្រឹក​ថ្ងៃទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០១៥ លោក​ឧត្តមសេនីយ៍​ត្រី​សេង​ ធារិន​មេបញ្ជាការ​រង​កងពល​លេខ​១៥​បាន​ដឹកនាំ​កម្លាំង​របស់​កងពល​៥១​មាន​ចំនួន​២៣​នាក់​បាន​ចុះ​ជួយ​សាងសង់​លំនៅឋាន​ជូន​ពលរដ្ឋ​ក្រីក្រ ពី​ស្បូវ មក​ប្រក់​ស័ង្កសី​ចំនួន​២​ខ្នង​នៅក្នុង ភូមិ​គោ​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​


លោក​ឧត្តមសេនីយ៍​ត្រី​សេង ​ធា​រិ​ន មេ​បញ្ជាការ​រង​កងពល​លេខ​៥១​បាន​ឲ្យ​ដឹង​ថា ​កងពល​៥១​ដែល​ជួយ​សង់ផ្ទះ​ឲ្យ​ជន​ក្រីក្រ ​១​មានឈ្មោះ​រៀ ហួយ ភេទ​ស្រី អាយុ៥៨ ​ឆ្នាំ មានកូន​៣​នាក់​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជួយ​ជួសជុល​រុះរើ​នឹង​ធ្វើ​ថ្មី ប្រក់​ស​ង្ក័​សី មាន​ទំហំ ៤​ម គុណ​នឹង​៦​ម ២​មានឈ្មោះ​ណាប់ ឌី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មានកូន​៣​នាក់ ជា​ស្ត្រី មេ​ម៉ាយ​រស់នៅ​ភូមិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បន្ទាយមានជ័យ ជួយ​រុះរើ និងធ្វើ​ថ្មី​ប្រក់​ស​ង្ក័​សី មាន​ទំហំ ៤​ម គុណ​នឹង​៤​ម លោក​ឧត្តមសេនីយ៍​បាន​ផ្ដល់​ជា​អំណោយ​បន្ថែម​ទៀត​ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ និង​ថវិកា​៥​ម៉ឺន​រៀល​ទៀត​ផង​។


​លោក​សេង ​ធារិន​បាន​បញ្ជាក់​ទៀត​ថា យោធា​ក្នុង​អង្គភាព​កងពល​លេខ​៥១​នោះ​ក្រៅពី​ការងារ​ការពារ​ជាតិ​ក៏​នៅ​មាន​ភារកិច្ច​បន្ទាប់បន្សំ​មួយទៀត​គឺ​ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុងករណី ដូចជា ជន​ក្រីក្រ​គ្មាន​ទីពឹង ក្រីក្រ​បំផុត ជួបប្រទះ​រងគ្រោះ​ដោយ​ធម្មជាតិ និង​ខ្យល់​កន្ត្រាក់​ជាដើម​។​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​នោះ​ក្រោយពេល​បានឃើញ​យោធា​ក្នុង​អង្គភាព​៥១​ជួយ​ធ្វើ​ផ្ទះ​ជូន​ពួក​គាត់​ដោយ​មិន​ខ្លាច​ពី​ការនឿយហត់​នោះ​គាត់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​ធ្វើ​ការ​បួងសួង​សុំ​ឲ្យ​អស់លោក​ជួបប្រទះ​និង​តែ​សេចក្តី​សុខ​៕​


14-09-2015g3


14-09-2015g2


14-09-2015g1



កម្លាំង​កងពល​លេខ​៥១​​ចុះ​ជួយ​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​គោក​រមៀត

Post a Comment

0 Comments

Close Menu