Ad Code

សេចក្តី​លម្អិត​បឋម​មួយចំនួន​នៃ​រថយន្តSuzuki Baleno aka YRA ថ្មី​

សេចក្តី​លម្អិត​នៃ​រថយន្ត Suzuki Baleno aka YRA ថ្មី​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ថ្ងៃ​១៥ ខែ​កញ្ញា​នេះ​យើង​បានឃើញ​ត្រឹមតែ​រូបរាង​ខាងក្រៅ​នៃ​រថយន្ត​ដំបូង​នៅ​ឯ​ការ​ដាក់​បង្ហាញ​ក្នុង​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​២០១៥​។ ហើយ​ឥឡូវនេះ ក្រុមហ៊ុន​ពិព័រណ៍​បាន​បង្ហាញ​ពី​សេចក្តី​លម្អិត​បឋម​មួយចំនួន​នៃ​រថយន្ត​។​


ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន Suzuki បាន​ហៅ​វា​ថា Baleno ​ក្រុមហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​រូបភាព​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ទម្រង់​ចំហៀង​នៃ​រថយន្ត​នេះ​ផង​ដែរ​។ ការ​រចនា​មិន​ភ្លឺ​ស្រទន់​ខ្លាំង​ដូច​ការ​គិត​ប៉ុន្តែ Suzuki តែងតែ​ធ្វើ​ឲ្យ​មាន​ភាព​សាមញ្ញ​ក្នុង​ការ​រចនា​។


ក្រុមហ៊ុន Suzuki បាន​លើក​ឡើង​ថា ​វា​ជា​ម៉ូដែល​ធុន​តូច ហើយ​ទំហំ​នៃ​រថយន្ត​នេះ​ប្រហែលជា​នឹង​មិន​ផ្លាស់ប្ដូរ​។ គំនិត​នៃ​វិមាត្រ​គឺ​យក​ប្រវែង​៤០២៣mm កម្ពស់​១៤៥០mm ទទឹង១៩២០mm និង​មាន wheelbase ២៥២០mm។​


បើ​យោង​តាម​ក្រុមហ៊ុន Suzuki ម៉ូ​ដែល​ថ្មី​នេះ​នឹង​ផ្តល់​នូវ​ផ្ទៃ​ខាងក្នុង​រថយន្ត​ធំ​ទូលាយ​និង​បច្ចេកវិទ្យា​ថ្មី​មួយ​។ វា​នឹង​នាំមក​ជាមួយនឹង​ម៉ាស៊ីន​សាំង​1.0-litre ការ​ចាក់​បញ្ចូល​ប្រេង​ផ្ទាល់​ដោយ​ប្រើ Turbocharged BOOSTERJET ដោយ Suzuki បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ការ​អភិវឌ្ឍ​ថ្មី​មួយ​ដែល​នឹង​ផ្តល់​នូវ​ថាមពល​គ្រប់គ្រាន់​និង​ប្រសិទ្ធភាព​ប្រេង​យ៉ាង​ធំ​។ លើស​ពី​នោះ Suzuki បាន​លើក​ឡើង​ពី ទម្ងន់​ស្រាល​ដែល​នឹង​មាន​ក្នុង​ម៉ូដែល​នេះ​ដើម្បី​ផ្តល់​នូវ​កម្រិត​នៃ​ដំណើរការ​ដ៏​អស្ចារ្យ​។​


សេចក្តី​លំអិត​បន្ថែម​ទៀត​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នៅ​ក្រុង Frankfurt ជា​កន្លែង​ដែល​នឹង​ត្រូវ​បាន​បង្ហាញ​រថយន្ត​នេះ៕


14-09-2015l2


14-09-2015l




សេចក្តី​លម្អិត​បឋម​មួយចំនួន​នៃ​រថយន្តSuzuki Baleno aka YRA ថ្មី​

Post a Comment

0 Comments

Close Menu