Ad Code

អង្គភាព​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​ក្បែរ​ក្នុង​តំបន់ហាមឃាត់​

បាត់ដំបង ៖ តំបន់​ពីរ គឺជា​ដី​ក្នុង​តំបន់​ព្រៃរនាម ហើយក៏​ជា​តំបន់ហាមឃាត់​ដែរ​ដោយ​មិន​មាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​ទៅ​ទន្ទ្រាន ឬ​ប៉ះពាល់​ឡើយ​ព្រោះ​វា​ជា​ដី​រដ្ឋ​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ប៉ុន្តែ​បែរជា​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន និង​កំពុង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ជា​បែរ និង​បឹង​សម្រាប់​ស្ទាក់​ចាប់​ត្រី​យ៉ាង​អនាធិប​តេយ្យ​ដោយសារ​ តែ​មាន​អង្គភាព​ជំនាញ និង​អាជ្ញាធរ​នៅ​ពី​ក្រោយខ្នង​យ៉ាង​រឹងមាំ​ថែមទៀត​ផង។


បើ​តាម​សេចក្តី​រាយ​ការ​ពី​ប្រភព​មួយចំនួន ​បាន​ឲ្យ​ដឹងថា មួយ​រយៈ​នេះ​មាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​ដែល​ទំនងជា​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​ខណ្ឌ​រដ្ឋបាល​ជលផល និង​ដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​អស់​លោក​អាជ្ញាធរ​ម្ចាស់​ទឹក​ម្ចាស់​ដី​ផង​នោះ បាន​ចាប់ផ្តើម​ដឹកបញ្ជូន​គ្រឿងចក្រ​ចូល​ទៅ​កាន់​តំបន់​ពីរ ដែល​ស្ថិត​ក្នុង​ព្រៃរនាម​និង​ជា​តំបន់ហាមឃាត់ ដើម្បី​ធ្វើ​សកម្មភាព​ឈូសឆាយ និង​កាយ​ធ្វើជា​បែរ ជា​ប្រឡាយ និង​ជា​ស្រះ​ដើម្បី​ស្ទាក់​ចាប់​ត្រី​ពី​តំបន់​ព្រៃ​លិច​ទឹក​នេះ​យ៉ាង​អនាធិបតេយ្យ។


បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ​រួចមក នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ លោក​អភិបាលស្រុក​សង្កែ គឹម វណ្ណៈ បាន​ចេញ​ដំណើរ​ក្នុង​គោលបំណង​ ទៅ​ត្រួតពិនិត្យ​ទីតាំង​នេះ ប៉ុន្តែ​ជា​អកុសល​លោក​មិនបាន​ទៅដល់​ទីតាំង​នោះ​ឡើយ ដោយសារតែ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ​នាំ​បង្វែងដាន​ឲ្យ​ទៅ​មើល​ការ​កាយ​ដី​បន្តិចបន្តួច ​ដែល​នៅ​ជាប់​នឹង​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ទៅវិញ ហើយ​ចំណែក​គ្រឿងចក្រ​ក៏​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ឲ្យ​ដកថយ​សិន​ដែរ។


នៅក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ បន្ទាប់ពី​លោក​អភិបាលស្រុក​វិលត្រឡប់​មកវិញ​គេ​ក៏បាន​បញ្ជា​គ្រឿងចក្រ​ឲ្យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ដូចដើម ដែល​ប្រឡាយ​ដែល​គេ​កាយ​នោះ​មាន​ប្រវែង​ជិត​៤០០​ម៉ែត្រ​ទៅ​ហើយ​នៅក្នុង​តំបន់​ព្រៃរនាម​នេះ។


ថ្មីៗ​នេះ​បន្ទាប់ពី​មានការ​សម្ភាសន៍​ទៅ​អាជ្ញាធរ​ឃុំ​ពី​សំណាក់​អ្នក​សារព័ត៌​មាន​ក្នុងស្រុក​រួចមក​ក៏​ស្រាប់​តែ​គ្រឿងចក្រ​នោះ​មានការ​ដកថយ​មួយ​ដង្ហើមចង្រិត​ទៀត​ដើម្បី​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ តែ​ធាតុ​ពិត​បទល្មើស​នៅតែ​ជា​បទល្មើស​ដដែល នេះ​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​យ៉ាង​ល្អ​ប្រសើ​ដែរ ពី​សំណាក់​អស់លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន។


បញ្ហា​នេះ​យើង​បាន​ទំនាក់ទំនង​ទៅ​លោក គឹម វណ្ណៈ អភិបាលស្រុក​សង្កែ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​១៤ ខែកញ្ញា នេះ​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិនអាច​ភ្ជាប់​បាន​ឡើយ៕



Nita-14-A-55-Full


Nita-14-A-56-Full


Nita-14-A-57-Full



អង្គភាព​ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​ក្បែរ​ក្នុង​តំបន់ហាមឃាត់​

Post a Comment

0 Comments

Close Menu