Ad Code

ស្រវឹង​ជោគ​ បើក​រថយន្ត​បុក​បង្គោល​ភ្លើង​ទាំង​កំរោល

ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ស្រវឹង​ជោកជាំ​ម្នាក់​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង ​ធ្លាក់​អំពូល​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ ទើប​បន្ត​ដំណើរ​ទៅមុខ​លែង​រួច​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2 – R-4879 បើកបរ​ដោយ​បុរស​ម្នាក់​ទាំង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ​បាន​បើក​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​បាត់បង់​ម្ចាស់ការ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង ធ្លាក់​អំពូល​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​រងា​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ ហើយ​អ្នក​បើក​រថយន្ត​មិន​មាន​រង​របួស​នោះ​ទេ ដោយសារតែ​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​បណ្តាល​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ពេល​កំពុង​បើកបរ និង​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាត់បង់​ម្ចាស់ការ មិន​គោរព​ច្បាប់​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​ជាយថាហេតុ។


សមត្ថកិច្ច​បន្ត​ថា សំណាងល្អ​ដែរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​នរណា​ម្នាក់​ និង​អ្នក​ដទៃ​នោះ​ទេ គ្រាន់តែ​ខាតបង់​ទ្រព្យសម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ។


បន្ទាប់មក ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ និង​បាន​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​ សហការ​ជា​មួយ​នឹង​នគរបាល​ជំនាញ​មក​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់៕

Pisey-2015-10-01-full-a90Pisey-2015-10-01-full-a91 Pisey-2015-10-01-full-a93



ស្រវឹង​ជោគ​ បើក​រថយន្ត​បុក​បង្គោល​ភ្លើង​ទាំង​កំរោល

Post a Comment

0 Comments

Close Menu