Ad Code

យោធា​ខេត្ត​កំពង់ធំ​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ឲ្យ​សងលុយជិត៩ម៉ឺនដុល្លារ​ករណី​ឆបោក​

កំពង់ធំ ៖ តុលាការខេត្ត​កំពង់ធំ​សម្រេច​ចេញ​ដីកា​រក្សា​ការពារ​តាម​ព្រះរាជក្រម​លេខ នស​/​រកម​/0706/021 សំណុំរឿង​លេខ ១៣​ជ​.​រ​.​ក ២០១៥ យោង​តាម​ពាក្យ​បណ្ដឹង​របស់​អ្នកស្រី​សន ស៊ុន​ណា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ខោស ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ចោទ​ប្រកាន់​ថា លោក​អ៊ឹង ម៉េង​លី ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ មានមុខ​របរ​ជា​យោធា​ឌឺ​បេ​ខេត្តកំពង់ធំ រស់នៅ​ភូមិ ប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ភូតភរ​កុហក​បោកប្រាស់ ខណៈ​ពេល​ដែល​មក​សុំ​ខ្ចី​លុយ​ចំនួន ៨៩១០០​ដុល្លា ហើយ​បាន​ប្រើ​ល្បិចកល​គេចវេស មិន​ព្រម​សង​ប្រាក់​តាម​កិច្ចសន្យា ទោះជា​តុលាការ​ចៅក្រម ឈ្មោះ​ឃ​ន សុ​កល បង្គាប់​ឲ្យ​សង​លុយ​៨៩១០០​ដុល្លា និង​សង​ការប្រាក់​១៨​ភាគរយ​ក្នុង​មួយឆ្នាំ សង​សោហ៊ុយ​ផ្សេងៗ​១​ម៉ឺន​ដុល្លា ​និង​ប្រាក់​ប្រថាប់​ក្តី​តែ​លោក​អ៊ឹង ម៉េង​លី​ពុំ​ព្រម​អនុវត្ត​តាម​កិច្ច​ព្រៀង​នោះ​ទេ។​



យោង​តាម​ឯកសារ​កិច្ចសន្យា​ខ្ចីប្រាក់​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៤ គឺ​លោក អ៊ឹង ម៉េង​លី​បាន​សុំ​ខ្ចី​ប្រាក់​លោកស្រី​សន ស៊ុន​ណា​រី ចំនួន​៨៩១០០​ដុល្លា ហើយ​បាន​សន្យា​ប្រគល់​ប្រាក់​គ្រប់​ចំនួន​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ ដោយមាន​មេធាវី​ឈ្មោះ​ចុង អៀវ​ហេង​ជា​អ្នកទទួល​ដឹង​ឮ ចំណែក​លោក​អ៊ឹង ម៉េង​លី​បាន​ធានា​ថា ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​តែ​រហូត​មក​ដល់​ពេល​នេះ​ម្ចាស់បំណុល​បាន​ប្តឹង​ទៅ​តុល​ការ​ខេត្តកំពង់ធំ ដើម្បី​ទាមទារ​សំណង​មកវិញ​តែ​លោក​អ៊ឹង ម៉េង​លី​ជា​យោធា​ឌឺ​បេ​ខេត្តកំពង់ធំ បែរជា​បំភ្លេច​កិច្ចសន្យា ទើប​តុលាការ​សម្រេច​ចេញ​ដីកា​រក្សា​ការពារ មិន​ឲ្យ​លោក​អ៊ឹង ម៉េង​លី​យក​ដី និង​ផ្ទះ​ទៅ​លក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ឬ​ធ្វើអំណោយ​ទាន​ទៅ​អ្នក​ដ​ទៃ​ដី​នឹង​ផ្ទះ​នៅ​ចំណុចភូមិ​ប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៥​។​



លោកស្រី​សន ស៊ុន​ណា​រី​ដែល​ជា​ដើមបណ្ដឹង​បាន​បង្ហាញ​ឯកសារ​ស្ដីពី​ដើមចម​ដែល​បណ្ដាល​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ព្រមទាំង​បាន​ឲ្យ​ខ្ចី​លុយ​គឺ​លោក​អ៊ឹង ម៉េង​លី​មាន​ឋានៈ​ជា​យោធា​ឌឺ​បេ​ខេត្តកំពង់ធំ និង​លោក​ស៊ូ ម៉ាលី លោក ម៉ាង ថា​ត​បាន​នាំ​គ្នា​មក​ខ្ចី​លុយ​ពី​លោកស្រី​សន ស៊ុន​ណា​រី អ្នកស្រី ថេ​ង សុខ​ឃី និង​លោក កុយ វុទ្ធី ដោយ​បាន​អះអាង​ថា ខ្ចី​លុយ​រត់ការ​ក្នុង​ការ​វាស់វែង​ដីធ្លី​ឲ្យ​បាន​ដី​ស្រប​ច្បាប់ ​និង​ចេញ​អនុក្រឹត្យ ទំហំ​ដី​២១០​ហិច​តា ហើយ​និង​ប្រគល់​ដី​នេះ​ឲ្យ​ទៅ​ម្ចាស់​ដី តែបើ​ថ្ងៃក្រោយ​កែប្រែ​នឹង​សងលុយ និង​គិតការ​ប្រាក់​ជូន​ម្ចាស់​លុយ​វិញ តែបើ​មិនបាន​អនុវត្ត​តាម​ទេ ខ្លួន​សុខចិត្ត​ទទួលខុសត្រូវ​ថា​ អំពើ​របស់​ខ្លួន​ជា​អំពើ​ឆបោក និង​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ព្រហ្ម​ទ​ណ្ទ។​



លោកស្រី​សន ស៊ុន​ណា​រី​ដែល​ជា​ម្ចាស់​ពាក្យ​បណ្ដឹង​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ធ្វើ​កិច្ចសន្យា​រហូត​ប្ដឹង​ទៅ​តុលាការ​ក៏​លោក​អ៊ឹង ម៉េង​លី​នៅតែ​ពន្យារ​ពេល​រហូត​ពុំ​ព្រម​សង​លុយ​តាម​ការ​បង្គាប់​របស់​តុលា​ការ​មិនតែប៉ុណ្ណោះ​លោក​អ៊ឹង ម៉េង​លី​ដែល​បាន​ធានា​ថា ​រត់ការ​ដី​នោះ​មិនបាន​សម្រេច ហើយក៏​ផ្លាស់​ទៅ​រត់ការ​ដី​នៅ​ចំណុច​ព្រះអាទិត្យ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​បានសម្រេច​ហើយ ក៏​មិន​ព្រម​ប្រគល់​ដី​ឲ្យ​ពួកគាត់​តាម​កិច្ចសន្យា​បែរ​ជា​យក​ដី​ដែល​រត់ការ​បាន​ទៅ​លក់​ឲ្យ​ឈ្នួ​ញ​ទៅវិញ​ចំ​ណែ​ក​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​លោក​អ៊ឹង ម៉េង​លី​ដែល​ធ្លាប់​សន្យា​ថា ​យក​ដី​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មិនបាន​ឲ្យ​ប្រជាពលរដ្ឋ​ដែរ ​ទើប​មានការ​ក្តៅក្រហាយ​កើតទុក្ខ​មិន​សុខចិត្ត ប្ដឹង​ទាមទារ​សំណង​ និង​ជំងឺ​ចិត្ត​មកវិញ៕​


1-10-2015e2


1-10-2015e1




យោធា​ខេត្ត​កំពង់ធំ​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ឲ្យ​សងលុយជិត៩ម៉ឺនដុល្លារ​ករណី​ឆបោក​

Post a Comment

0 Comments

Close Menu