Ad Code

អ្នក​ដឹក​ឈើ​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​រងរបួស​សង្ស័យ​មានការ​ប្រដេញ​រក​លាភសក្ការៈ​

សៀមរាប ​៖ ​រថយន្ត​កាមរី​ដឹកឈើ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្ដាល​ឲ្យ​

​ធ្លាក់​ទឹកអូរ​ស្លាប់​ម្នាក់​និង​រង​របួស​ម្នាក់​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ហើយ​ករណីនេះ​ពលរដ្ឋ​និយាយ​ថា​ មានការ​ប្រដេញ​គ្នា​ដូច​ក្នុង​រឿង​ចិន​អញ្ចឹង​។​


ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃទី​១៣​ ខែកញ្ញា នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦៤​ក្នុងភូមិ​គោល​ថ្មី ឃុំពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅពេល​នោះ​គេ​ឃើញ​មាន​រថយន្ត​២​ទៅ​៣​គ្រឿង​បាន​បើក​ប្រដេញ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ក្នុង​រឿង​ចិន​ហុងកុង​សង្ស័យ​ថា ​មាន​សមត្ថកិច្ច​ណា​មួយ​បើក​ប្រដេញ​។​


លោក​អនុសេនីយ៍ឯក​សុខ សាលី​អធិការរង​ទទួល​បន្ទុក​ចរាចរណ៍​នៃ​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​បើក​លឿន​អូស​ចម្ងាយ​៧០​ម៉ែត្រ​បណ្ដាល​ឲ្យ​ឈើបុក​ពីក្រោយ​ស្លាប់​នៅ​នឹង​កន្លែង​ម្នាក់​និង​ម្នាក់ទៀត​រង​របួស​​ជនរងគ្រោះ​ដែលអ្នក​ស្លាប់​នោះ​មានឈ្មោះ​ឆោម ប្រុស ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ និង​ម្នាក់​ទៀត​មានឈ្មោះ​ឌឿ​ក ឌី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយគ្នា​។​


លោក​បន្ត​ថា រថយន្ត​នោះ​ដឹក​ឈើ​ប្រភេទ​ផ្ចឹក​មាន​ចំនួន​១៥​ដុំ ហើយ​បច្ចុប្បន្ន​នេះ​រថយន្ត​ម៉ាក​កាមរី​ពាក់​ស្លាក​លេខ សៀមរាប​2A6276​ព្រមទាំង​ឈើ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​


លោក​បន្ថែម​ថា ចំពោះ​ករណីនេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា មានការ​ប្រដេញ ​ឬ​យ៉ាង​ណា​នោះ​ទេ​។​


ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ផ្លូវ​លេខ​៦៤នេះ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន បាន​បណ្ដាក់​គ្នា​ដាក់កុង​ត្រូល​ចាំ​ប្រមូល​លុយ​ពី​បទ​ល្មើស​ព្រៃឈើ​យ៉ាង​ត្រជាក់ត្រជុំ​ដោយ​មិន​មានការ​ខ្វាយខ្វល់​និង​គ្មាន​ចំណា​ការ​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​នៅ​តំបន់​នោះ​ឡើយ ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា​ ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​នៅ​តំបន់​នោះ​៕​


14-09-2015x2


14-09-2015x1


14-09-2015x3


14-09-2015x4



អ្នក​ដឹក​ឈើ​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​រងរបួស​សង្ស័យ​មានការ​ប្រដេញ​រក​លាភសក្ការៈ​

Post a Comment

0 Comments

Close Menu