Ad Code

ទឹក​ជំនន់​នៅ​ខេត្ត​ពោធិ៍​សាត់​ចាប់​ផ្តើម​ស្រក​វិញ​ជា​បណ្តើរៗ​ហើយ

ពោធិ៍សាត់ ​៖ នៅ​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ លោក កែវ វ៉ៃ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​ពោធិ៍សាត់​បាន​ឡើង​កម្ពស់​កម្រិត​៤​ម៉ែត្រ​៨២​ហើយ តែ​មិនទាន់​ដល់ ៤​ម៉ែត្រ​៩០​ដែល​ជា​ចំណុច​ប្រកាស​អាសន្ន​ទេ។


លោក​កែវ វ៉ៃ ក៏បាន​បញ្ជាក់​ថា អាច​នៅ​ម៉ោង​១២​យប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ទឹកស្ទឹង​នេះ​អាច​នឹង ឬ ក៏​ស្រក​វិញ។


បើ​តាម​សេចក្តី​រាយការណ៍​របស់​អភិបាលស្រុក​ភ្នំក្រវាញ​ក៏បាន​ធ្វើ​ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ត​ពោធិ៍សាត់​នៅ​ម៉ោង​បន្ទាប់​ជា​មួយ​គ្នា​នេះ​ដែរ​ថា ទឹកស្ទឹង​ក្រវាញ​បាន​នឹង​កំពុង​ស្រក​នៅ​សល់​តែ​៤​ម៉ែត្រ​៤​តឹក​ទេ ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ទេ។


ចំណែក​នៅ​ខាង​ស្រុក​វាលវែង​ក៏​មិន​មាន​ភ្លៀង​ធ្លាក់​ដែរ ហើយ​ក្បាល​ស្ទឹង​ទាំង​៣​ក៏បាន​ស្រក​ដែរ​៕


T-09-19-15-l-full


T-09-19-15-ll-full


T-09-19-15-lll-full T-09-19-15-llll-full



ទឹក​ជំនន់​នៅ​ខេត្ត​ពោធិ៍​សាត់​ចាប់​ផ្តើម​ស្រក​វិញ​ជា​បណ្តើរៗ​ហើយ

Post a Comment

0 Comments

Close Menu