Ad Code

FIFPro ជំរុញ​ឲ្យ FIFA​លុបចោល​ប្រព័ន្ធ​ផ្ទេរ​កីឡាករ​បាល់ទាត់​បច្ចុប្បន្ន

សហជីព​កីឡាករ​បាល់ទាត់ abolish បាន​ជំរុញ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​លុបចោល​ប្រព័ន្ធ​ផ្ទេរ​កីឡាករ​បាល់ទាត់​បច្ចុប្បន្ន ដោយសារ​ពួកគេ​យល់​ឃើញ​ថា ការ​ធ្វើ​មក​លើ​កីឡាករ​មួយចំនួន ប្រៀប​បាន​នឹង​របប​ទេសភាព​នោះ។


គួរ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ FIFPro បាន​ប្រកាស​ថា ខ្លួន​បាន​ដាក់​បណ្តឹង​ស្របច្បាប់​មួយ​ប្រឆាំងនឹង​បទបញ្ជា​របស់ FIFA​លើ​ស្ថាន​ការ និង​ការផ្ទេរ​កីឡាករ ឬ​ហៅ​កាត់​ថា RSTP​ទៅ​គណៈកម្មការ​អឺរ៉ុប។


ក្រុម​សហជីព​កីឡាករ​បាល់ទាត់​មួយ​នេះ គ្រាន់តែ​សង្ឃឹម​ជឿជាក់​ថា ក្រុម​អាជ្ញាធរ​អឺរ៉ុប នឹង​អនុញ្ញាត​ឲ្យ​មានការ​កែលំអ​ដ៏​ល្អ​ប្រសើរ​មួយ​ទៅលើ​ប្រពន្ធ RSTP ខណៈ​ដែល​ពួកគេ​ជឿជាក់​ថា សិទ្ធិ​របស់​កីឡាករ​មួយចំនួន បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារតែ​ប្រព័ន្ធ​បច្ចុប្បន្ន​នេះ។


លោក Theo van Seggelen គឺជា​អគ្គលេខាធិការ​នៃ FIFPro បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​នាទី​ក្រុង​ប្រុស​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក​យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​នេះ FIFPro បាន​ដាក់​ពាក្យ​បណ្តឹង​តាមផ្លូវ​ច្បាប់​មួយ ប្រឆាំង​នឹង FIFA ដើម្បី​តវ៉ា​នឹង​ប្រព័ន្ធ​ផ្ទេរ​កីឡាករ​បច្ចុប្បន្ន ដែល​គ្រប់គ្រង​ដោយ FIFA​ដោយសារតែ​ពួកគេ​យល់ឃើញ​ថា ប្រព័ន្ធ​ទាំងអស់​មិន​យុត្តិធម៌ ហើយ​ថែមទាំង​ខុសច្បាប់​ទៀត​នោះ។


ប្រសិនបើ​បណ្តឹង​មួយ​នេះ ជោគជ័យ​ពិតប្រាកដ​មែន​នោះ មានន័យថា​សំណើ​របស់ FIFPro អាច​នឹង​ផ្លាស់​ប្តូរ​សេណា​រី​យ៉ូ​នៃ​ការប្រកួត ពោលគឺ​ដូចជា​ប្រព័ន្ធ Bosman បាន​ធ្វើ​កាល​ពីពេល​២០​ឆ្នាំមុន៕


T-09-19-15-i-full


T-09-19-15-ii-full



FIFPro ជំរុញ​ឲ្យ FIFA​លុបចោល​ប្រព័ន្ធ​ផ្ទេរ​កីឡាករ​បាល់ទាត់​បច្ចុប្បន្ន

Post a Comment

0 Comments

Close Menu