Ad Code

កងទ័ព​អាមេរិក​យល់ព្រម​រក្សា​ទុក​កង​ទាហាន​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ដល់​ឆ្នាំ​២០១៦

នៅក្នុង​សក្ដានុពល​មួយ​នៃ​គោល​នយោបាយ​នោះ បណ្ដាមេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក ចង់​រក្សាទុក​យ៉ាង​ហោច​កងទ័ព​អាមេរិក​ប្រមាណ​ជាច្រើនពាន់នាក់ នៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៦ ដោយ​លើក​យក​មក​និយាយ​ដល់​ស្ថានភាពដ៏​ផុយ​ស្រួយ​ផ្នែក​សន្ដិសុខ​មួយ​ ដែល​នោះ​ជា​ការ​បង្ក​ឡើង​​ដោយ​ក្រុម​តាលីបង់ ដែល​វាយ​ដណ្ដើម​យក​ភាគ​ខាងជើង​នៃ​ក្រុង Kunduz កាល​ពី​សប្ដាហ៍​នេះ​ ក៏ដូចជា​ការ​ដែលក្រុម​សកម្មជន​ប្រយុទ្ធ​កំពុង​​តែ​​បន្ដ​ឆ្ពោះ​ទៅ​វាយដណ្ដើម​យកនៅ​ភាគ​ខាងត្បូង​ប្រទេស។


ការ​រក្សា​ទុក​នូវ​កងទ័ព​មួយចំនួន​របស់សហ​រដ្ឋអាមេរិក នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន រហូត​ដល់​ដំណាច់ឆ្នាំ​ក្រោយនោះ គឺ​ជាការ​ចេញ​ដំណើរ​នៃផែនការ​ដែល​កំពុង​មានរួ​ចហើយ​របស់​លោក​ប្រធានាធិបតី​ Barack Obama ដោយ​​​គ្រាន់តែ​មានការ​ចាកចេញ​ទៅនៃ​បុគ្គលិក​យោធា​១,០០០​នាក់ រហូតដល់​ដំណាច់​ឆ្នាំ​ក្រោយ​ ដែល​នោះ​​ជា​​វត្ដ​មាន​នៅក្នុង​សហប្រតិបត្ដិការ​​ផ្នែកសន្ដិសុខ​​នៅឯ​ស្ថានទូត​តែប៉ុណ្ណោះ។


លោក Obama បានផ្ញើ​ជាសារ​ស្ដីអំពី​គោល​នយោបាយ​ការបរទេស​នាអាណត្ដិ​ទីពីរ​របស់​លោក​ ដោយ​លោក​ចង់បញ្ចប់​សង្គ្រាម​អាមេរិក នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ដក​កង​ទ័ព​​អាមេរិក​ចេញទាំងស្រុង​នៅពេលដែល​លោក​ចាកចេញ​ពីតំណែង​ផងដែរ​នៅក្នុងខែ​មករា ឆ្នាំ​២០១៧។


បច្ចុប្បន្ន​នេះ​ មានកងទ័ព​អាមេរិក​ប្រមាណ​៩,៨០០នាក់។ ប៉ុន្ដែ​បញ្ជាកា​រកំពូល​របស់សហ​រដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន នាយ​ឧត្ដម​សេនីយ៍​កងទ័ព លោក​ John F.Campbell បាន​ផ្ដល់​ជូន​រដ្ឋាភិបាល​អាមេរិក​ នូវ​ជម្រើស​មួយ​ចំនួន​ ដើម្បី​ជា​ការកាត់​បន្ថយ​ចំនួន​កងទ័ព​ជា​បណ្ដើរៗ​​ក្នុងរយៈកាល​១៥ខែ តទៅមុខ។


ពេលវេលា​កំណត់​នៃការ​សម្រេច​ជាថ្មី​ស្ដីអំពី​កងទ័ព​សហរដ្ឋអាមេរិកនោះ នៅមិនទាន់​ច្បាស់​លាស់​នៅឡើយទេ។ លោក​ Campbell ត្រូវ​បាន​​គេ​រៀបចំ​កាលវិភាគ​ដើម្បីឡើង​បកស្រាយ​នៅ​ឯ​សភាខុនគ្រេស នៅសប្ដាហ៍​ក្រោយស្ដីអំពីស្ថាន​ភាព​សន្ដិសុខ ក្នុងនោះមាន​ទាំង​ប្រសិទ្ធភាព​​នៃ​​កង​កម្លាំង​​សន្ដិសុខ​អាហ្វហ្គាន បន្ទាប់ពី​ការ​វាយប្រយុទ្ធ​នៅរដូវក្ដៅ​កន្លងមក។


ការបាត់បង់​​ក្រុង Kunduz ប្រហែល​ជា​បង្ហាញ​ឲ្យឃើញពី​ភាព​ផុយស្រួយ​នៃសន្ដិសុខ​​របស់​អាហ្វហ្គានីស្ថាន និង​ការ​ផ្ដល់​ទស្សនៈ​ដ៏តាន​តឹង​នៃអ្នក​ផងទាំងឡាយ​ណា ដែល​ចង់​យល់​ព្រម​ឯកភាពឲ្យ​រក្សា​កង​ទ័ព​អាមេរិក នៅទីនោះ​ដល់​ឆ្នាំ២០១៦៕


AP



កងទ័ព​អាមេរិក​យល់ព្រម​រក្សា​ទុក​កង​ទាហាន​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ដល់​ឆ្នាំ​២០១៦

Post a Comment

0 Comments

Close Menu