ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅចំណុចមុខពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនជិត៥០នាក់។
ប្រតិបត្តិការនេះដឹកនាំដោយលោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងលោកឌី សាវ៉េត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ហើយគិតមកដល់ម៉ោង៣និង២០នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចកំពុងប្រតិបត្តិការនៅឡើយ៕
បង្ក្រាបគ្រឿងញៀននៅមុខពេទ្យលោកសង្ឃ ឃាត់ខ្លួនជនសង្ស័យជិត៥០នាក់
0 Comments