Ad Code

ទៅ​ដេញ​ក្របី​បាត់​មួយ​យប់​ ព្រឹក​ឡើង​ប្រទះឃើញ​សព​អណ្ដែត​ទឹក

ពោធិ៍សាត់ ​៖ ​បុរស​ម្នាក់​បាន​ទៅ​ដេញ​ក្របី​ បាត់​មួយ​យប់​ ព្រឹក​ឡើង​ស្រាប់តែ​ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​ស្លាប់​បាត់​ទៅ​ហើយ។


ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី១៩ ​ខេ​កញ្ញា ឆ្នាំ​២០១៥​នៅ​ចំណុច​តារាង​បាល់​ភូមិ​បំណក់​ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

​ ​

ទេស សុផាន នាយករង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើ​តុំ ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​សំ​បួន​កៅ ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ។

​ ​

លោក​បាន​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កញ្ញា វេលា​ម៉ោង​៥​ល្ងាច ជនរងគ្រោះ​បាន​ទៅ​ដេញ​ក្របី​នៅ​ចំណុច​ភូមិ​បំ​ណ​ក់ ខណៈ​ទឹក​កំពុង​ជន់ជោរ ហើយក៏​ធ្លាក់ទឹក​លង់​ស្លាប់​តែម្ដង​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នោះ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​តែម្ដង។

​ ​

ក្រោយពី​ធ្វើការ​ពិនិត្យ និង​កោសលវិច័យ​រួចមក សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


M19-09-15-o



ទៅ​ដេញ​ក្របី​បាត់​មួយ​យប់​ ព្រឹក​ឡើង​ប្រទះឃើញ​សព​អណ្ដែត​ទឹក

Post a Comment

0 Comments

Close Menu