Ad Code

សភា​របស់​ប្រទេស​ជប៉ុន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​សន្តិសុខ​

សភា​ជាន់ខ្ពស់​របស់​ជប៉ុន​បាន​អនុម័ត​ច្បាប់​ដែល​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់ក​ង​កម្លាំង​ប្រដាប់​អាវុធ​។ វា​បាន​រួម​បញ្ចូល​ទាំង​ការអនុញ្ញាត​ឲ្យ​យោធា​ដើម្បី​ទៅ​ប្រយុទ្ធ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ដែល​ជា​អ្វី​ត្រូវ​បាន​ហាមឃាត់​៧០​ឆ្នាំ​មក​ហើយ​ចាប់តាំងពី​សង្គ្រាម​លោក​លើកទី​ពីរ​។​



សម័យប្រជុំ​ចុងក្រោយ​របស់​សភា​ជាន់ខ្ពស់​បាន​កោះហៅ​កាលពី​យប់​ថ្ងៃ​សុក្រ​នឹង​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ជាមួយនឹង​ការ​អនុម័ត​នៃ​សេចក្តី​ព្រាងច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​ចំនួន​ពីរ​។



លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​ដែល​កំពុង​កាន់​អំណាច​បាន​និយាយ​ថា ប្រទេស​ជប៉ុន​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ដូចជា​ ការ​កើន​ឡើង​នៃ​ការ​គម្រាម​កំហែង​ពី​សំណាក់​ប្រទេស​ចិន​។​



សភា​ជាន់​ទាប​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ថ្ងៃទី​១៦ ខែកក្កដា​ដែល​ជា​ទង្វើ​មួយ​ត្រូវ​បាន​អម​ដោយ​រលក​នៃ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​នេះ​។ កិច្ចពិភាក្សា​ជា​ក្រុម​មួយ​នៅក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចលាចល​ដោយសារតែ​ការ​ប្រវាយប្រតប់​គ្នា​។​



ច្បាប់​នេះ​គឺ​មាន​ជាប់​ទាក់ទង​ជាមួយនឹង​ច្បាប់​សន្តិសុខ​ចំនួន​១០​ដែល​បច្ចុប្បន្ន​ចូល​ជា​ធរមាន​។ ឥឡូវនេះ​ជប៉ុន​នឹង​មាន​សិទ្ធិ​រដ្ឋធម្មនុញ្ញ​ដាក់​ពង្រាយ​កងទ័ព​នៅ​បរទេស​និង​ជា​ជំនួយ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ដែល​ពាក់ព័ន្ធ​នឹង​កម្លាំង​បរទេស​ ឬ​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​ករណី​ដែល​ប្រទេស​ជប៉ុន​ប្រឈម​នឹង “​ការ​គម្រាម​កំហែង​ការរស់នៅ​របស់​ខ្លួន​”​។ ការ​ផ្លាស់ប្ដូរ​នេះ​អាច​បង្ខំ​ឲ្យ​ប្រទេស​ជប៉ុន​ចូល​ទៅក្នុង​ជម្លោះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​។​



ទោះបីជា​យ៉ាងណាក៏ដោយ ភាគច្រើន​នៃ​ប្រជាជន​របស់​ប្រទេស​ជប៉ុន​បាន​ប្រឆាំង​ចំពោះ​ការ​អនុម័ត​ច្បាប់​យោធានិយម​នេះ​។ ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​កាសែត Asahi Shimbun នៅ​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា មាន​អ្នកឆ្លើយ​សំណួរ​ចំនួន​៥៤​ភាគរយ​បាន​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយមាន​ត្រឹមតែ​២៩​ភាគរយ​ប៉ុណ្ណោះ​ដែល​ពេញចិត្ត​។​



គួរ​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ដែល​មិន​មាន​ប្រជាប្រិយភាព​នេះ​បាន​បង្ក​ឲ្យ​មាន​រលក​នៃ​កំហឹង​ក្នុងចំណោម​ជនជាតិ​ជប៉ុន​ដែល​នៅតែ​ប្រកាន់​គោលនយោបាយ​ប្រកបដោយ​សន្តិភាព​។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ដងផ្លូវ​នៅក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃអាទិត្យ​មុន​ដោយ​បាន​កាន់​បដា​សរសេរ​ថា​ “​សង្គ្រាម​គឺ​ចប់​ហើយ​” ឬ “​សន្តិភាព​មិន​មាន​សង្គ្រាម​”​។ ដោយឡែក​បាតុកម្ម​ដ៏​ខ្លាំងក្លា​មួយ​ដែល​មាន​មនុស្ស​ចូល​រួម​ចំនួន​១២០០០០​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ​កាលពី​ខែ​មុន​៕


RT




សភា​របស់​ប្រទេស​ជប៉ុន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​សន្តិសុខ​

Post a Comment

0 Comments

Close Menu