Ad Code

មនុស្ស​៣​នាក់​​រង​របួស​ធ្ងន់​ស្រាលដោយសារ​រថយន្ត​លុច​ស៊ីស​RX300​បុក

ភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត​លុចស៊ីសRX300​បុក ខណៈ​បើកបរ​ច្រាសទិស​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បន្ទាប់​រថយន្ត​បង្ក​បុក​ជនរងគ្រោះ​ហើយ រត់​ទៅដល់​គីឡូម៉ែត្រ​លេខ​៩ ទើប​ប៉ូលិស​ដេញ​ចាប់​បាន។​


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃទី​៤ ​ខែកញ្ញា ​ឆ្នាំ​២០១៥​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥​មុខ​រោង​ចក្រ​ទឹកដោះគោ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ។​


ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​លុចស៊ីស​RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2U4685 បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​ម៉ូតូ​ស្មាស​ជនរងគ្រោះ​ដែល​បើកបរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​៣​នាក់ តែម្តង​ក្នុង​នោះ​មាន​ក្មេងស្រី​ម្នាក់​សន្លប់​ឈឹង​ផង​ដែរ។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​កើតហេតុ​អ្នក​បើក​រថយន្ត​បាន​បើក​រត់គេច​រហូត ទៅដល់​គីឡូម៉ែត្រ​លេខ​៩​ទើប​ចាប់បាន រីឯ​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែក​អ្នកបើកបរ និង​រថយន្ត​បង្ក​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​ខាង​ចរាចរណ៍​រាជធានី​ភ្នំពេញ ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ដើម្បី​ដោះស្រាយ​៕


5-09-2015c2


5-09-2015c1


5-09-2015c



មនុស្ស​៣​នាក់​​រង​របួស​ធ្ងន់​ស្រាលដោយសារ​រថយន្ត​លុច​ស៊ីស​RX300​បុក

Post a Comment

0 Comments

Close Menu