Ad Code

អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ប្រជុំ​បូកសរុប​សភាពការណ៍​និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ការពារ​សន្តិសុខ

ព្រះសីហនុ ៖ កិច្ចប្រជុំ​នេះ​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការ​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតី​ភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វ​ទ្ធី អគ្គ​ស្នងការ​រង នគរ​បាល​ជាតិ  ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ សន្តិសុខ លម្ហ សមុទ្រ និង​ជា​ប្រធាន​នាយកដ្ឋាន​ព្រំ​ដែនទឹក ព្រមទាំង​មានការ​អញ្ជើញ​ចូល​រូ​ម ពីរ​សំណាក់ មន្ត្រី​ថ្នាក់ ដឹកនាំ​កងកម្លាំង ប្រដាប់​អាវុធ ប៉ូលិស ប៉េអិម​ក្នុង​ខេត្ត​ព្រះសីហនុ​ជា ច្រើន​រូប​ផង​ដែរ។


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន នា​ឧកាស​នោះ​បាន​មានប្រសាសន៍​ទ​ទូល​ស្គាល់​និង​កោត​សរសើរ ចំពោះ​លទ្ធផល​ដែល​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​អនុវត្តន៍​ក្នុង​រយៈពេល​៩ ឆ្នាំ​២០១៥ កន្លងមក​នេះ​ដូច​ជា​ការ​ប​ង្ក្រាប​បទល្មើស​នេសាទ បទល្មើស​ព្រែ​ឈើ បទល្មើស​ប្លន់ លើ​ផ្ទៃសមុទ្រ ជា​ដើម​រួម​និង​កិច្ច ការងារ​មនុស្ស​ធម៌​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​ធម្មជាតិ។


ជា​មួយ​គ្នា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នគរ​បាល​ការពារ​ព្រំ ដែនទឹក​មាន​តួនាទី​ភារកិច្ច​ត្រូវ​សហការ​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​រួម​និង​អាជ្ញាធរ​ដែនដី​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ ដោយ​ក្នុង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ ទៅដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​លំដាប់ ថ្នាក់​គឺ​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ដាច់ខាត​នូវ​រាល់​ខ្លឹមសារ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សូង​មហាផ្ទៃ ដែល​បាន​លើ​កាល​ពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ ខណៈ​ពេល​សម្តេច ធ្វើជា​គណៈអធិបតី​ក្នុង​ពី​ធី​ក្រកាស​ឡើង​ការ​តំណែង លោក យន្ត មីន ជា​អភិបាល​នែ គណៈ​អភិបាលខេត្ត​ព្រះសីហនុ។


នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វ​ទ្ធី អគ្គស្នងការ​រង នគរ​បាល​ជាតិ  ក្រៅពី​មានប្រសាសន៍​សំណេះសំណាល លោក​ក៏​បាន​ធ្វើ​ការណែនាំ​ផង​ដែរ ទៅដល់​កងកម្លាំង​ប្រដាប់​អាវុធ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ទាំង​អស់ ត្រូវ​លុប​បំបាត់​បាន​នូវ​វប្ប​ធ​ម៌​ដណ្តើម​ស្នាដៃ​គ្នា​រវាង​សមត្ថកិច្ច​និង​សមត្ថកិច្ច និង​ត្រូវ​បន្ត​ការ​ហាត់​ហ្វឹកហ្វឺន​ផ្ទៃក្នុង​បន្ថែម​ទៀត ដូចជា​ការ​ពង្រឹង​ការ​យាមល្បាត ក្នុង​ភូមិ​សាស្ត្រ​ទ​ទួល​ខុសត្រូវ របស់​ខ្លួន កែលំអ ជីវភាព កង​ទ័ព និង​ធ្វើ​យ៉ាងណា​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​សមត្ថកិច្ច ពាក់​ព័ន្ធ​រួមនិង​អាជ្ញាធរ មូលដ្ឋាន​ការពារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ៕


T-09-14-15-p-full


T-09-14-15-pp-full


T-09-14-15-ppp-full


T-09-14-15-pppp-full



Post a Comment

0 Comments

Close Menu