Ad Code

ក្រសួង​ការងារ​បណ្តុះបណ្តាល ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ ដឹកជញ្ជូន សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​និ​យោ​ជិ​ក

ព្រះសីហនុ ៖ លោក​សេង សក្កា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ប​.​ស​.​ស បាន​ផ្សព្វផ្សាយ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ​ដឹកជញ្ជូន​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​កម្ម​ករ និ​យោ​ជិ​ក និង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក ប​.​ស​.​ស និង​អត្ថគាហក​(​អ្នក​នៅក្នុង​បន្ទុក​) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិទ​ត្រាំ​ង មាន​ទីតាំងនៅ​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥​។


លោកសេង សក្កា  មានប្រសាសន៍ថា តាម​ព្រះរាជក្រម​លេខ នស​/​រកម​/០៩០២/០១៨  ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០២ ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់ ស្តី​ពី​របប​សន្តិ​សង្គម​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ។ ដោយឡែក​រយៈពេល​៨​ខែ ឆ្នាំ​២០១៥ ប​.​ស​.​ស មាន​របាយ​ការណ៍​ហានិភ័យ​ការងារ​ចំនួន ២០,៥៨២​នាក់ លទ្ធផល​អង្កេត​មាន​គ្រោះថ្នាក់​ការងារ​ចំនួន​១៩.៨២៥​នាក់ គ្រោះថ្នាក់​ក្នុង​កន្លែងធ្វើការ​១៤.៨១៤​នាក់ គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ ៥.០០៩​នាក់ និង​ជំងឺ​វិជ្ជាជីវៈ​០២​នាក់ និង​សម្រេច​ផ្តល់​តាវកាលិក​ហា​នី​ភ័យ​ការងារ​ជូន​និយោជិត នៅ​តាម​មន្ទីរពេទ្យ បាត់បង់​ការងារ​អចិន្ត្រៃយ៍ វិភាជន៍​បូជាសព​ឧ​ត្ត​រ​ជីវី តាវកាលិក​អ្នក​ចាំ​ថែរក្សា និង​សេវា​បុននីតិសម្បទា​ចំណាយ​ថវិកា ៧.៩២៨.៤៨៤.៨០០​រៀល (១​លាន​៩​សែន​ដុល្លា​អាមេរិក​)។


លោក​បាន​បន្ត​ថា ក្នុង​អាណត្តិ​ទី​៣ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៥ រៀបចំ​គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិ​សង្គម​គ្រោះថ្នាក់​ចរាចរ​។ ឆ្នាំ​២០១៦ យើង​រៀបចំ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​ពិនិត្យ ព្យាបាល​ដោយ​ឥត​គិតលុយ គឺ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជា​អ្នក​ធានារ៉ាប់រង និង​ឆ្នាំ​២០១៧ រៀបចំ​ផ្នែក​ប្រាក់​សោធន​ជូន​សម្រាប់​កម្មករ និយោជិត។


លោក​សេង សក្កា ផ្វើ​ការ​ផ្តាំផ្ញើ​ដល់​កម្មករ និយោជក និយោជិត សហការ​អប់រំ​ផ្សព្វផ្សាយ​ដល់​កម្មករ និយោជិត​ឲ្យ​យល់ដឹង​ពី​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ ការថែទាំ​សុខភាព ការ​ការពារ​បរិស្ថាន​នៅ​កន្លែងធ្វើការ​ជាដើម និង​ឲ្យ​មាន​គ​ណៈ​កម្ម​ការ​សុខភាព​សុវត្ថិភាព​ការងារ​នៅ​នឹង​កន្លែង​ការងារ។ ចំណេះដឹង​ដែល​ទទួល​បាន​ពី​មន្ត្រី​ជំនាញ​ត្រូវ​ចូលរួម​គាំទ្រ និង​អនុវត្ត​សកម្មភាព​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវ​គោល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​អនុវត្ត​នូវ​វិធានការ​ទាំង ១០​ចំណុច មាន​ដូច​ជា ពាក់មួក​សុវត្ថិភាព និង​ខ្សែ​ក្រវាត់​សុវត្ថិភាព បើ​ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ កុំ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើកបរ​ផ្ទុក​លើស​ចំណុះ​កំណត់  គោរព​សិទ្ធ​អាទិភាព​ពេល​បើកបរ កុំ​ប្រើប្រាស់​ទូរ​ស័ព្ទ​ដៃ​ក្នុង​ពេល​បើកបរ ត្រួតពិនិត្យ​យានយន្ត​និង​គ្រឿង​បរិធាន​មុន​បើកបរ ត្រូវ​មាន​ប័ណ្ណ​បើកបរ​តាម​ប្រភេទ​យានយន្ត  ត្រូវ​មាន​សម្ភារៈ​ចំណាំងផ្លាត​ធ្វើដំណើរ​នៅពេល​យប់  ដើម្បី​ការពារ​បាន​នូវ​ហានិភ័យ​ក្នុង​ការងារ​ធានារ៉ាប់រង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​ជនរងគ្រោះ​ទាំងអស់​តាមរយៈ​ប​.​ស​.​ស ជូន​ដល់​កម្មករ និយោជក៕


T-09-14-15-u-full


T-09-14-15-uu-full


T-09-14-15-uuu-full


T-09-14-15-uuuu-full


T-09-14-15-uuuuu-full


T-09-14-15-uuuuuu-full



ក្រសួង​ការងារ​បណ្តុះបណ្តាល ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ ដឹកជញ្ជូន សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​និ​យោ​ជិ​ក

Post a Comment

0 Comments

Close Menu