Ad Code

ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A50 និង A30 នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ!



លក្ខណៈសម្បត្តិ ភាពលេច​ធ្លោ បទពិសោធន៍​​ថ្មី នឹង​បង្ហាញ​ច្បាស់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន Galaxy A50 និង A30

ភ្នំពេញ ៖ ស្ទើរតែ​មិន​ជឿថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង នៅតែ​មាននូវ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ដើម្បី​បញ្ចេញ​ជូន​ដល់​អ្នកគាំទ្រ​ទាំងអស់​ជុំវិញ​ពិភពលោក​ក៏ដូចជា​ធ្វើការ​វាយលុក​ទីផ្សារ​នៃ​ពិភព​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ននេះ​! គួរ​រំឭក​ផងដែរ​ថា​វត្តមាន​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ត្រកូល S ជំនាន់​ចុងក្រោយ​ដែល​បានធ្វើឱ្យ​កក្រើក​ពិភពលោក​ជាពិសេស​ព្រះរាជាណាចក្រ​កម្ពុជា​មិនទាន់​ទាំង​បាត់​ក្តៅ​ផង​ឥឡូវនេះ សាម​សុង ក៏​គ្រោង​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល A របស់ខ្លួន​បន្ថែមទៀត គឺ​ស៊េរី Galaxy A50 | A30! ពិតជា​មិន​សរសើរ​មិនបាន​មែន​!

​ជាការ​ពិតណាស់​យើង​សង្កេតឃើញថា​មួយរយៈ​ចុងក្រោយ​នេះ សាម​សុង កំពុងតែ​ពង្រីក​វិសាលភាព និង​ធ្វើការ​អភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​បាន​យ៉ាង​ល្អ​បំផុត​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​អតិថិជន​របស់ខ្លួន​ទូទាំង​ពិភពលោក​។​ជាក់ស្តែង​ដូច​អ្វីដែល​ក្រុមហ៊ុន សាម​សុង បាន​ថ្លែងប្រាប់​ក្នុងការ​បើកសម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​រួចមកហើយ​ថា​សាម​សុង​បានធ្វើការ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​ឱ្យទទួល​បាន​នូវ​អ្វីដែល​ថ្មី​ប្លែក និង​អស្ចារ្យ​បំផុត​ជាមួយនឹង​ជម្រើស​កាន់តែច្រើន​សម្រាប់​ផលិតផល​របស់ខ្លួន​ផងដែរ​!

នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន របស់ សាម​សុង ទាំងអស់ ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​ទាំងអស់​។ ជាក់ស្តែង​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ​ស្មា​ត​ហ្វូ​ន Samsung Galaxy A50 និង A30 នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា​! សូមបញ្ជាក់ថា​សម្រាប់​ម៉ូ​ឌែ​ល​ទាំង ២ ស៊េរី​នេះ​ពិតជា​ទាក់ចិត្ត​អ្នកគាំទ្រ​ទាំងអស់​ឱ្យមក​ចាប់អារម្មណ៍​មកលើ​វា​ជាក់​ជាពុំខាន​ឡើយ​!

​សម្រាប់​តម្លៃ រូបរាង ក៏ដូចជា​ទំហំ​នៃ​គ្រឿង​ម៉ាស៊ីន​មាន​លក្ខណៈពិសេស​បែបណា​នោះ​យើង​នឹង​ធ្វើការ​បង្ហាញជូន​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​! ដូច្នេះ​សូម​ត្រៀមខ្លួន​ក៏ដូចជា​ទទួលយក​បទ​ពិសោធន៍​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា​!


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu