Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​បង្ក​ហិង្សា​ ធ្វើ​ឲ្យ​អ្នកដទៃ​របួស​ស្នាម​



រតនគិរី ៖ ជនសង្ស័យ​២​នាក់ ​ត្រូវ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​(​វាយ​នឹង​ដំបង​ដែក​)​ បណ្តាល​ឲ្យ​ជនរងគ្រោះ​២​នាក់ ​រង​របួស​ធ្ងន់ ​និង​ស្រាល​។​

​ករណី​អំពើ​ហិង្សា​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​អង្គារ ៧​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ នៅត្រង់ចំណុច ក្បែរ​ផ្ទះ​លក់​កូនឈើ ស្ថិត​ក្នុង​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ ១-​ឈ្មោះ រម្យ ភា​រុណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​វិជ្ជមាន​(+)​នៅក្នុង​ខ្លួន​។​ ជនសង្ស័យ​ ២-​ឈ្មោះ ច​ន ឌី​ណេ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​សិស្ស​។​

​រីឯ​ជនរងគ្រោះ​ ឈ្មោះ មិ​ង នុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​ជាន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ មុខរបរ​សិស្ស រង​របួស​ធ្ងន់ ត្រូវ​ខ្នង និង​ជើង​។​ ជនរងគ្រោះ ​២-​ឈ្មោះ ឌូ​ត នៀ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​គ្រឹ​ង បច្ចុប្បន្ន​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ មុខរបរ​សិស្ស រង​របួស​ស្រាល​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu