Ad Code

ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ជាមួយ​គ្រឿងញៀន​(WY)២​ពាន់​គ្រាប់(Update)

ស្ទឹងត្រែង ៖ ជនជាតិ​ចំនួន​២​នាក់  ម្នាក់​មាន​ដើមកំណើត​ជា​ខ្មែរ  ពាក់ព័ន្ធ​ក្នុងករណី​ជួន​ដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវ​បាន​កម្លាំង​អា​វុធ​ហត្ថ​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក​ដួង​វិ​ត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​ស្ថិត​ក្រោម​ការ​បញ្ចា  ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ានឌី  បាន​បើក​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ចំនួន​២​នាក់​បញ្ជូន​មក​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត។


ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​ត្រង់​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​និង​បាន​បញ្ជូន​មកដល់​ទី​បញ្ជាការ​ខេត្ត​នៅ​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច។


លោក​វរសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័ត៌មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បាន​អោយ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់​មាន​១​ឈ្មោះ​ថន ប៉ុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ   មាន​ស្រុកកំណើត​នៅ​តា​សែង ឃុំ​រណៈ​សេ​រ្យ ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ បច្ចុប្បន្ន​មាន​ប្រពន្ធ​ប្រទេស​ឡាវ​)​និង​២​ឈ្មោះ​សំ ប៊ូ​ន​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ អ្នក​ទាំង​២​បច្ចុប្បន្ន​រស់នៅ​ភូមិ​ណា​ទា ស្រុក​មឿង​មុន ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។


លោក​វរសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ខណៈ​រូបគេ​ទាំង​២​នាក់ បាន​នាំ​គ្រឿងញៀន តាម​ទូក​ចូល​មក​ទឹកដី​កម្ពុជា ត្រង់​ចំណុច​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង ព្រមទាំង​បាន​ធ្វើ​ការ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១០​កញ្ចប់​ស្មើ​និង​២​ពាន់​គ្រាប់ និង​បាន​នាំ​ខ្លួន​មកកាន់​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សួរនាំ។


ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​ទាំង​២​នាក់​បាន​ចាញ់បោក​គេ​ជនជាតិ​ឡាវ​ម្នាក់​នាំ​យក​កញ្ចប់​នោះ​មក​អោយ​គេ និង​ទទួល​បាន​ប្រាក់​១​កញ្ចប់​ចំនួន​ប្រាំ​ពាន់​គិ​ប ហើយ​ពួកគេ​មិន​ដឹង​ថា ក្នុង​កញ្ចប់​នោះ​មាន​ស្អី​ទេ គ្រាន់តែ​មកដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង។


បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ទាំង​២​នាក់​កំពុង​ស្ថិតក្រោម​ការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​និង​ធ្វើ​ការរៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៨​កញ្ញា​ស្អែក​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


T-09-17-15-aa-full



ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ជាមួយ​គ្រឿងញៀន​(WY)២​ពាន់​គ្រាប់(Update)

Post a Comment

0 Comments

Close Menu