កំពងស្ពឺ ៖ ក្រុមសហជីព និងកម្មករជាច្រើននាក់ បាននាំគ្នាគាស់សោរោងចក្រ និងឃ្លាំងដាក់សម្ភារៈលើដាក់រថយន្តចំនួន ២គ្រឿង ដែលមានតម្លៃរាប់សែនដុល្លាបំរុងយកទៅលក់ឡៃឡុង ប៉ុន្តែត្រូវបានសមត្ថកិច្ចប៉ូលិសចុះបង្ក្រាបទាន់ពេលវេលាភ្លាមៗ ព្រមទាំងឃាត់ខ្លួនតៃកុងរថយន្ត និងព្រូ អ្នកពាក់ព័ន្ធក្នុងការទិញឥវ៉ាន់សរុបចំនួន ៧នាក់ដើម្បីចាត់ការតាមនីតិវិធី។
សកម្មភាពសហជីព និងកម្មករគាស់យកសម្ភារៈលក់នេះ បានកើតមានឡើង កាលពីវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅរោងចក្រអេ អិន ជេ ( A N G ) ក្នុងបរិវេណសួនឧស្សាហកម្ម វ៉ាយ សេ វេន ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចប៉ូលិសបានប្រាប់ថា នៅវេលាម៉ោងប្រមាណជាង ១៤រសៀលថ្ងៃទី៣០ ខែកញ្ញាមានកម្មករ ការនីជិត ១០០នាក់បានឈេតវ៉ាមុខរោងចក្រខាងលើខណៈពេលក្រុមការងារដោះស្រាយវិវាទការងារមកពីក្រសួងការងារ និងមន្ទីរការងារខេត្តជួបចរចាជាមួយថៅកែរោងចក្រដោះស្រាយអំពីលុយប្រាក់ឈ្នួលកម្មករដែលមិនបានបើក ក្នុងអំឡុងខែសីហា និងខែកញ្ញានេះ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នាទេព្រោះភាគីរោងចក្រក្ស័យធនសុំរង់ចាំថ្ងៃស្អែកថៅកែរកប្រាក់ដើម្បីដោះស្រាយគ្នាបន្ត ។ ប្រភពបន្តថា ដោយសារក្រុមកម្មករមិនព្រមបានបង្ខំឱ្យក្រុមការងារប្រមូលយកសម្ភារៈដែលបានក្នុងរោងចក្រលក់ឡាយឡុងយកប្រាក់មកទូទាត់ជាមួយកម្មករ លុះរហូតដល់ម៉ោងប្រមាណ ៥ល្ងាចស្រាប់ក្រុមសហជីព និងកម្មករបានទាក់ទង រកអ្នកទិញឥវ៉ាន់បានមកពីភ្នំពេញលើកដាក់រថយន្តចំនួន ២គ្រឿងពេញៗដឹកចេញបានមួយគ្រឿងដល់ទឹកដីស្រុកអង្គឈ្នួល ត្រូវបាននគរបាលតាមបង្ក្រាបបាន និងមួយគ្រឿងទៀតស្ថិតក្នុងរោងចក្រនៅឡើយ រហូតដល់ម៉ោង២១ និង០០នាទីយប់ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារងអ៊ូ ផាតប៉ូលិស និងអាវុធហត្ថឃាត់ខ្លួនមនុស្ស ២នាក់រួមទាំងរថយន្តបាឡែន ពណ៌ទឹកមាសមួយគ្រឿងព្រមទាំងលុយដុល្លាជាច្រើនទៀត។
សមត្ថកិច្ចបន្តថា ក្រោយពីការបង្ក្រាបកម្លាំងសមត្ថកិច្ចមានប៉ូលិស និងប៉េអឹម ឃាត់ខ្លួនអ្នកស៊ីឈ្នួលបើកបរ និងអ្នកពាក់ព័ន្ធបានចំនួនសរុប ៧នាក់ ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយ គឺកំពុងតែចាត់ការតាមនីតិវិធី ដើម្បីស្រាវជ្រាវរកមុខមេខ្លោងនៅពីក្រោយរឿងនេះ។ ប្រភពបន្តថា កម្មករដែលមិនទាន់បានបើកប្រាក់ខែក្នុងខែសីហាមានតែ ៨នាក់ប៉ុណ្ណោះ ហើយសម្រាប់ខែកញ្ញានេះមានចំនួន ១១២នាក់មិនទាន់ដល់ថ្ងៃត្រូវបើកផងហេតុអីទាមទារដែរ។ នគរបានបានបញ្ជាក់ថា ក្រុមកម្មករដែលធ្វើការតវ៉ាងរឿងប្រាក់ខែនេះ ដឹកនាំដោយសហជីព ស្មារតីកម្មករ កម្ពុជាដែលបានតវ៉ាជាច្រើនថ្ងៃក្លងមកហើយ ប៉ុន្តែការដោះស្រាយមិនទាន់ចប់ខណៈថៅកែរោងចក្រប្រកាសថា បានក្ស័យធននោះ។
លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះថា ការបង្ក្រាបក្រុមអ្នកកាត់សោឃ្លាំងយកឥវ៉ាន់ចេញពីរោងចក្រ អេ អិន ជេ ធ្វើឡើងតាមការបញ្ជាផ្ទាល់ពីលោកអ៊ូ ផាត ព្រះរាជអាជ្ញារងអបសាលាដំបូង ខេត្តកំពង់ស្ពឺ និងលោកស្នងការនគរបាលខេត្ត។ លោកបន្តថា ករណីខាងលើ ក្រុមការងារបានដោះស្រាយគ្នាត្រូវរ៉ូវគ្នាហើយ ដោយភាគីរោងចក្រនៅនៅជំពាក់កម្មករ និងបុគ្គលិកប្រមាណជាង ១០ម៉ឺនដុល្លាកំពុងតែស្វែងរកប្រាក់មកទូរទាត់ជួន ប៉ុន្តែក្រុមកម្មករដែលបានប្រលូមឥវ៉ាន់ និងសម្ភារៈផ្សេងរបស់រោងចក្របម្រុងលក់ ក្នុងតម្លៃតែជាង ៩០០០ដុល្លារប៉ុណ្ណោះខណៈរបស់របរទាំងនោះមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកសោម បូរ៉ាបានបន្តថា សម្ភារៈទាំងអស់ត្រូវរក្សានៅកន្លែងដដែល រួមទាំងមិនអាចយកចេញទៅណាទាំងអស់ លុះត្រាមានបទបញ្ជាពីព្រះរាជអាជ្ញា និងថ្នាក់លើទើបអនុញ្ញាត។ ចំណែកអ្នកពាក់ព័ន្ធទាំងប៉ុន្មានត្រូវប្រគល់ជួនទៅព្រះរាជអាជ្ញា ដើម្បីចាត់អនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ។ លោកបន្ថែមថា ក្រោយពេលសមត្ថកិច្ចបង្ក្រាបករណីយកឥវ៉ាន់ពីរោងចក្របម្រុងលក់ឡាយឡុងនេះមានកម្មករប្រមាណ ១០០នាក់បានមកឈរអុកឡុងនៅមុខស្នងការពេញមួយយប់ ខណៈពេលប៉ូលិសបិទទ្វារបងដើម្បីការពារសុវត្ថិភាព ប៉ុន្តែមិនបានការប៉ះទង្គិចគ្នាទេ។
បច្ចុប្បន្នប៉ូលិសកំពុងតែស្រាវជ្រាវរកមុខអ្នកនៅពីក្រោយដែលបានផ្តើមគំនិតទាក់ទងអ្នកទិញសម្ភារៈរោងចក្រនេះដើម្បីចាត់ការតាមច្បាប់ ហើយប្រាក់ដែលដកហូតប្រាក់ពីអ្នកទិញបានជាច្រើនម៉ឺនដុល្លាផងដែរ។ ចំពោះទីតាំងរោងចក្រត្រូវបានដាក់កំលាំងការពារជាច្រើននាក់៕
សមត្ថកិច្ចបង្ក្រាបក្រុមសហជីព និងកម្មកររោងចក្រអេ អិន ជេ កាត់សោឃ្លាំងយកសម្ភារៈបម្រុងលក់រាប់សែនដុល្លារ
0 Comments