ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរវាងបណ្តាប្រទេសក្នុងអាស៊ាន អំពីវិស័យកសិកម្ម និងរុក្ខាប្រមាញ់លើកទី៣៦ នៅទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា បានកំណត់យុទ្ធសាស្ត្រគោលដៅ គឺ«អាស៊ានគ្មានជំងឺឆ្កែឆ្កួតនៅឆ្នាំ២០២០។
នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៧ ខែតុលានេះ នៅក្នុងសិក្ខាសាលាសិក្សាអន្តរជាតិ ស្តីពីការតាមដាន និងការប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត នៅសណ្ឋាគារភ្នំពេញ ក្រោមការរៀបចំសិក្សានៃវិទ្យាស្ថានប៉ាស្ទ័រ និងដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក(WHO) និងដៃគូមួយចំនួនទៀត ដើម្បីសិក្សាក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ និងបណ្តាញទំនាក់ទំនងរវាងក្រុមការងារអ្នកស្រាវជ្រាវ ផ្នែកសុខភាពសត្វ និងផ្នែកសុខភាពមនុស្ស អ្នកជំនាញផ្នែកប្រយុទ្ធនឹងជំងឺឆ្លង និងអ្នកធ្វើការសំរេចចិត្តក្នុងបណ្តាប្រទេសអាស៊ាន ដែលទទួលរងនូវផលលំបាកបង្កដោយជំងឺឆ្កែឆ្កួត៕
អាស៊ានគ្មានជំងឺឆ្កែឆ្កួតឆ្នាំ២០២០
0 Comments