ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យរថយន្តធុនធ្ងន់ របស់សមត្ថកិច្ចនគរបាលចរាចរណ៍ រយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សរុប ចំនួន ៣៥០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើស ចំនួន ៤០គ្រឿង រថយន្តកាត់នៅកន្លែង ( គ្មាន ) ដោះរានតក្រោយរថយន្ត ( គ្មាន ) និងរថយន្តល្មើសឯកសារ ចំនួន ៤០គ្រឿង។
រាជធានី ខេត្ត ដែលសមត្ថកិច្ចបានអនុវត្ត ត្រួតពិនិត្យរថយន្តធុនធ្ងន់ រួមមាន ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា សម្រាប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រួតពិនិត្យរថយន្តធុនធ្ងន់សរុប ចំនួន ១៤៨គ្រឿង ក្នុងនោះរកឃើញរថយន្តល្មើស ចំនួន ១៤គ្រឿង រថយន្តកាត់នៅកន្លែង ( គ្មាន ) ដោះរានតក្រោយរថយន្ត ( គ្មាន ) និងរថយន្តល្មើសឯកសារ ចំនួន ១៤គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments