Ad Code

អ៊ឹម ជីវ៉ា ចេញមុខ​វែកញែក​រឿង​សង្ឃ​ឆាន់​ស្រី​កក្រើក​ពេញ​បណ្តាញ​សង្គម



ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស ​ដែល​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក អ៊ឹម ជីវ៉ា ដោយសារ​អត់ទ្រាំ​ពុំបាន​លើ​ករណី​បែកធ្លាយ​សង្ឃ​ឆាន់​ស្រី​ ហើយ​ទីបំផុត​ត្រូវ បាន​ក្រសួង​ធម្មការ ​និង​សាសនា​ចាប់​ផ្សឹក​នោះ ​ពេលនេះ​បាន​ចេញមុខ​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ភាគី​លោកសង្ឃ​រូបនោះ​ និង​នារី​វ័យក្មេង​ ដែល​ឲ្យ​ដៃ​លោក​រហូត​បែកធ្លាយ​រឿង​បែបនេះ.

បើតាម​សំណេរ​របស់លោក អ៊ឹ ជីវ៉ា បាន​លើកឡើងថា ​ម្តាយ​គាត់​និយាយ​ពេល​Live​ថា ​មាន​គេ​ចូល​ដណ្តឹង​កូន​គាត់​ដប់​ម្ភៃ​នាក់​គាត់​មិនអោយ​ផង​ ឯ​កូន​និយាយ​វិញ​ថា ​ខ្ញុំ​បង្ហោះ​វីដេអូ​និង​រូបភាព ដោយសារ​លោកសង្ឃ​នេះ​ទៅ​ចោល​ខ្ញុំ​មួយ​ខែ​ហើយ​តេ​(​ហៅ​ទូរស័ព្ទ​)​ក៏​មិន​លើក​ពេល​ផ្សឹក​លោក ​ហើយ​ខ្ញុំ​ប្តឹង​លោក​ពី​បទ​ចាប់រំលោភ​តាមមើល​ការ​Live​ខាងលើ ​គឺ​ដោយសារ​នាង​ខឹង​លោក​ដោះដៃ​ចោល​នាង​បាន​នាង​ធ្វើ​អញ្ចឹង។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា និយាយថា ឱ​ក្មួយ​ដ៏​ស្រស់ស្អាត​អើយ​ពាក្យចាស់​លោក​ពោលថា ត្រឡនៗ​អើយ​កុំ​ស្រលាញ់​លោក ​កំលោះ​កគោក​ទុក​លោក​ធ្វើបុណ្យ​ តែ​ក្មួយ​..​កាល​ថត​វីដេ​អូ​ដូច​សប្បាយ​ណាស់​ ហើយ​ម្តេច​បាន​ចង់​ប្តឹង​លោក​ទៅវិញ​ក្មួយ​?​។ ​លោកសង្ឃ​បរាជិក​ក៏​អញ្ចឹង​ដែរ ធ្វើ​បួស​ដល់​ចៅអធិការ​វត្ត​ហើយ ​ម្តេច​មិន​ចាំ​ពាក្យចាស់​និយាយថា ​អ្នកក្លាហាន​ឆ្លង​មិន​ផុត​ដំណាក់​ស្រី​ស្អាត​ទេ បើ​ស៊ី​គេ​ហើយ​ម្តេច​មិនអោយ​លុយ​គេ ?។

លោក​អ៊ឹម ជីវ៉ា បាន​បន្ថែម​ទៀត​ថា ​បើ​សរុប​មក​ទាំង​អ្នក​ប្រព្រឹត្ត​និង​អ្នកដឹកនាំ​អោយ​គេ​ប្រព្រឹត្ត​មាន​ទោស​ដូចគ្នា​ ព្រោះ​នាង​ម្នាក់​នេះ ​ក៏​ចូលរួម​បំផ្លាញ​ពុទ្ធសាសនា​ដែរ ​ព្រោះ​អ្នកបួស​នៅ​វត្ត​រឿង​អី​នាង​អោយដៃ​លោក​ដល់​វត្ត​?​ សុំ​សរសើរ​ក្មួយ​ធ្វើ​ស៊ី​លោក​សាហាវ​ណាស់ ​លោក​ក៏​អញ្ចឹង​ដែរ​បើ​ដឹងថា​ខ្លួន​ជា​សង្ឃ​ហើយ​នៅ ​ប្រព្រឹត្ត​បែបនេះ​ទៀត ​សម​ណាស់​នឹង​ទទួល​បែបនេះ​។​

សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​លើ​ករណី​ព្រះសង្ឃ​មួយអង្គ​ បាន​បញ្ចេញ​រូបភាព​ដេក​ជាមួយ​នារី​ម្នាក់​ និង​អង្គុយ​ធ្វើជា​មេ​ខ្លា​ឃ្លោក​។​ចំពោះ​ករណីនេះ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ស​ង្ឃ​អង្គរ​នោះ​។​ មិនតែប៉ុណ្ណោះ​បន្ទាប់ពី​ផ្ទុះ​ការរិះគន់ ​និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ទីបំផុត​ថ្នាក់ដឹកនាំ​សង្ឃ និង​មន្ដ្រី​ធម្មការ​ខេត្តបន្ទាយមានជ័យ បានសម្រេច​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្តភ្នំ​បាក់​លើ​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ហើយ ​នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu