Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៤​ ខែមិថុនា​ យានយន្ត​ល្មើស​២០៨​គ្រឿង



ភ្នំពេញ ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ​មធ្យោបាយ​យានយន្ត​ល្មើស​សរុប​ចំនួន​២០៨​គ្រឿង អប់រំ ចំនួន ១២៩​គ្រឿង និង​ពិន័យ ចំនួន ៧៩​គ្រឿង។

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ចំនួន ១៤៥៩​គ្រឿង អប់រំ ចំនួន ៥៤៤​គ្រឿង និង​ពិន័យ ចំនួន ៩១៥​គ្រឿង។ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ សរុប​រួម​ចំនួន​៥៦៩២​គ្រឿង អប់រំ​ ចំនួន ២២៧​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន ៧៧៤​គ្រឿង ( មួក ៥៩៤​គ្រឿង និង​កញ្ចក់ ១៥១ ស្រវឹង ៨​គ្រឿង និង​យាន​ផ្សេងៗ ២១​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ រកឃើញ​យានយន្ត​ល្មើស ចំនួន ១៦៨​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន ១៤​គ្រឿង អប់រំ ចំនួន ៦​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន ៨​គ្រឿង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu