ប្រធានមជ្ឈមណ្ឌលអារ៉ាប៊ីសាអ៊ូឌីតដែលសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃចន្ទថា អារ៉ាប៊ីសាអ៊ូឌីតចង់ឃើញបទឈប់បាញ់គ្នានៅក្នុងប្រទេសយេមែនដើម្បីអនុញ្ញាតឲ្យមានការចែកចាយជំនួយមនុស្សធម៌ ប៉ុន្តែវាមិនបានផ្តល់ការជឿទុកចិត្តដល់ក្រុមឧទ្ទាម Houthis ឲ្យគោរពចំពោះបទឈប់បាញ់មួយដូចនេះឡើយ។
ក្រុម Houthis ដែលជាសម្ព័ន្ធអ៊ីរ៉ង់ និងកងកម្លាំងដែលស្មោះត្រង់ទៅនឹងអតីតប្រធានាធិបតីយេមែន Ali Abdullah Saleh បានរឹបអូសយករដ្ឋធានីសាណាកាលពីឆ្នាំមុន។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើពួកគេនៅខែមីនាក្នុងគោលបំណង ដើម្បីស្ដារឡើងវិញនូវសិទ្ធិអំណាចរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi។
លោក Abdullah Al-Rabeeah ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលជំនួយមនុស្សធម៌របស់ស្ដេច Salman បានប្រាប់អ្នកកាសែតថា “តាមបទពិសោធន៍របស់យើងកាលពីលើកមុន បទឈប់បាញ់គ្នាមិនត្រូវបានទទួលស្គាល់ឡើយ ហើយវាត្រូវបានរំលោភ”។ “ប្រសិនបើមានបទឈប់បាញ់មួយមែននោះ វាត្រូវតែជាបទឈប់បាញ់គ្នាប្រាកដនិយមមួយ”។
ការប៉ុនប៉ងបទឈប់បាញ់មនុស្សធម៌ជាច្រើនត្រូវបានបរាជ័យដោយភាគីសង្គ្រាមបានស្ដីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការរំលោភបំពាន។
អង្គការសហប្រជាជាតិបានកំណត់ថា យេមែនគឺជាប្រទេសមួយដែលមានវិបត្តិមនុស្សធម៌កម្រិតខ្ពស់បំផុតរួមជាមួយប្រទេសស៊ូដង់ខាងត្បូង ស៊ីរី និងអ៊ីរ៉ាក់។ អង្គការនេះបាននិយាយថា មនុស្សជាង២១លាននាក់នៅក្នុងប្រទេសយេមែនកំពុងត្រូវការជំនួយ ឬប្រហែល ៨០ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។
ប្រទេសយេមែនគឺពឹងផ្អែកលើការនាំចូលប៉ុន្តែការនាំចេញទៅរដ្ឋឧបទ្វីបអារ៉ាប់បានធ្លាក់ចុះដោយសារតែការបិទផ្លូវផ្តល់ជំនួយដោយសម្ព័ន្ធអារ៉ាប់។
របាយការណ៍មួយរបស់កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីដើមខែនេះថា ក្រុមចម្រុះកំពុងពន្យឺតការចែកចាយជំនួយដោយបានព្រមានថា នាវាពាណិជ្ជកម្មត្រូវស្ថិតនៅឲ្យឆ្ងាយពីតំបន់ដែលរងគ្រោះដោយការប្រយុទ្ធគ្នា ខណៈដែលការចោទប្រកាន់នេះត្រូវបានក្រុមចម្រុះបដិសេធ។
ក្នុងគោលបំណង ដើម្បីបង្កើនការនាំចេញពាណិជ្ជកម្មទៅកាន់ប្រទេសយេមែន អង្គការសហប្រជាជាតិបានបង្កើតយន្តការរបស់ខ្លួន ដើម្បីពិនិត្យមើលនាវាដែលសង្ស័យណាមួយប៉ុន្តែអង្គការនេះនៅតែលើកឡើងថា ទឹកប្រាក់ប្រមាណ៨លានដុល្លារគឺចាំបាច់សម្រាប់ឲ្យវាត្រូវធ្វើប្រតិបត្តិការ។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសយេមែនទទួលបានតែ១ភាគរយប៉ុណ្ណោះនៃតម្រូវការប្រេងឥន្ធនៈពាណិជ្ជកម្មប្រចាំខែរបស់ខ្លួននៅក្នុងខែកញ្ញា។ លទ្ធភាពទទួលបានទឹកជាទូទៅគឺអាស្រ័យលើការបូមដើរដោយថាមពលប្រេងឥន្ធនៈ ខណៈពេលដែលមន្ទីរពេទ្យកំពុងប្រឹងប្រែង ដើម្បីប្រតិបត្តិការទាំងគ្មានប្រេងឥន្ធនៈហើយជំនួយមិនអាចត្រូវបានផ្តល់ជូន៕
Reuters
មន្ត្រីជំនួយអារ៉ាប៊ីសាអ៊ូឌីតចង់បានបទឈប់បាញ់នៅយេមែន ខណៈក្រុមឧទ្ទាមមិនជឿទុកចិត្ត
0 Comments