យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា សីតុណ្ហភាពក្ដៅខ្លាំងដែលបានបញ្ជូនមកនូវសន្ទស្សន៍កម្ដៅ ជាការរួមបញ្ចូលគ្នានៃសីតុណ្ហភាព និងសំណើមរហូតដល់៧៣ អង្សាសេ នៅប្រទេសអ៊ីរ៉ង់ នៅរដូវក្ដៅកន្លងមកនេះ អាចក្លាយជាទម្លាប់ជានិច្ចកាល នៅចុងសតវត្សរ៍ ជាជាងករណីយូរៗកើតឡើងមម្ដង។
តើសីតុណ្ហភាពក្ដៅខ្លាំងនេះកើតឡើងដោយសារមូលហេតុអ្វី? យោងតាមសម្ដីរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Loyola Marymount ដែលបានសរសេរនៅក្នុងទស្សនាវដី្តមួយស្ដីពីការប្រែប្រួលអាកាសធាតុបែបធម្មជាតិ(Nature Climate Change) បានឲ្យដឹងថា សីតុណ្ហភាពក្ដៅខ្លាំងនេះគឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
ក្រុមអ្នកស្រាវជ្រាវបានសរសេរនៅក្នុងទស្សនាវដ្ដីនោះថា ការរួមបញ្ចូលគ្នានៃកម្ដៅព្រះអាទិត្យខ្លាំង និងកម្រិតទឹករាក់ធ្វើឲ្យតំបន់ឈូងសមុទ្រពែក្ស ក្លាយជាចំណុចក្តៅមួយដ៏ជាក់លាក់ក្នុងតំបន់ដែលជាកន្លែងមានអាកាសធាតុប្រែប្រួល ដោយបាត់វត្តមាននៃការស្រកចុះកម្ដៅទៅវិញនោះ ទំនងជាប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅរបស់មនុស្ស នាពេលអនាគត។
កម្ដៅអាចមានសន្ទុះខ្លាំងដែលនៅក្នុងទីក្រុងជាច្រើនក្នុងតំបន់សីតុណ្ហភាពអាចឡើងលើសពីកម្រិតមួយ សម្រាប់ការរស់រានមានជីវិតរបស់មនុស្ស ក៏សូម្បីតែនៅក្នុងកន្លែងដែលមានម្លប់ និងកន្លែងដែលមានខ្យល់ចេញចូលល្អ ហើយកម្ដៅក្ដៅខ្លាំងនេះអាចប៉ះពាល់ដល់សុខភាពរបស់មនុស្សក៏សូម្បីតែមនុស្សពេញវ័យដែលមានសុខភាពល្អ។
ចំណុចក្ដៅបំផុតនេះមានន័យថា ការរួមបញ្ចូលគ្នានៃកម្ដៅ ៣៥ អង្សាសេ ផ្សំជាមួយសំណើមគ្រប់គ្រាន់នោះបង្កឲ្យមានការលំបាកសម្រាប់មនុស្ស ដើម្បីដកដង្ហើម និងធន់នឹងកម្ដៅសម្រាប់រស់ ឲ្យបានរយៈពេលលើសពី៦ម៉ោង។
អ្នកស្រាវជ្រាវ លោក Elfatih Eltahir បានប្រាប់អ្នកកាសែត នៅឯសន្និសីទកាសែតស្ដីពីការពិភាក្សាលទ្ធផលស្រាវជ្រាវថា « វាគឺជាដែនកំណត់ដ៏ខ្ពស់មួយសម្រាប់មនុស្ស ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដោយសារតែសម្ពាធកម្ដៅនេះ”។
លោក Christoph Schaer សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិយាកាស និងអាកាសធាតុនៅ សាកលវិទ្យាល័យ ETH Zurich ដែលមិនបានចូលរួមក្នុងការសិក្សានេះ បានលើកឡើងពីគ្រោះថ្នាក់នៃរលកកម្ដៅពីអាមេរិក ទៅរុស្ស៊ី ប៉ុន្តែលោកបាននិយាយទៀតថា ប្រភេទនៃការកម្ដៅដែលបានរៀបរាប់នៅក្នុងការសិក្សានេះគឺជាការព្រួយបារម្ភ មួយផ្សេងទៀតនៃរលកកម្ដៅដែលអាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ដល់មនុស្សគ្រប់គ្នាដែលប៉ះនឹងកម្ដៅនោះ សូម្បីតែកុមារ និងមនុស្សមានសុខភាពល្អដែលស្ថិតនៅកន្លែងម្លប់ និងកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ៕
VOA
កម្ដៅក្ដៅខ្លាំងអាចក្លាយជាទំនៀមកើតមានឡើងជានិច្ចកាល នៅក្នុងឈូងសមុទ្រពែ
0 Comments